អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

​ពិតជា​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាមផ្លូវអាកាស​របស់​អាមេរិក​លើ​ក្បួន​រថយន្ដ​មួយ​ ​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុង​បា​ក​ដា​។

​ក្នុង​សេចក្ដីថ្លែង​ការណ៍​ ​ដែល​ចេញផ្សាយ​ដោយ​ ​BBC​ ​បាន​បញ្ជាក់​ថា​ ​តប​តាម​បញ្ជា​ដោយ​ផ្ទាល់​ ​ពី​លោក​ប្រធានាធិបតី​ ​ដូ​ណាល់​ ​ត្រាំ​,​ ​យោធា​អាមេរិក​ ​បាន​ដឹកនាំ​សកម្មភាព​ការពារ​កងទ័ព​អាមេរិក​នៅ​បរទេស​ ​ដោយ​បាន​សម្លាប់​មេបញ្ជាការ​អ៊ីរ៉ង់​ ​Qasem​ ​Soleimani​។​

​ក្រសួងការពារជាតិ​អាមេរិក​ ​ក៏បាន​អះអាង​ទៀត​ថា​ ​ការវាយប្រហារ​នេះ​ ​គឺ​មាន​គោលបំណង​បង្រ្កាប​ផែនការ​វាយប្រហារ​នានា​របស់​អ៊ីរ៉ង់​ ​មក​លើ​កងទ័ព​អាមេរិក​ ​ហើយ​ថា​ ​សហរដ្ឋអាមេរិក​ ​នឹង​បន្ត​ចាត់​រាល់​វិធានការ​ចាំបាច់​ ​ដើម្បី​ការពារ​ពលរដ្ឋ​ ​និង​ផលប្រយោជន៍​អាមេរិក​ ​មិនថា​នៅ​ទីណា​នោះ​ទេ​។​

​ចំណែក​ឯ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ ​ក៏បាន​ទទួលស្គាល់​ផង​ដែរ​ពី​មរណភាព​របស់​លោក​ ​Qasem​ ​Soleimani​ ​ជាមួយ​ការព្រមាន​ថា​ ​នឹង​ចាត់វិធានការ​សងសឹក​សហរដ្ឋអាមេរិក​វិញ​។​

ជា​ការ​កត់សម្គាល់​ ​ការវាយប្រហារ​តាមផ្លូវអាកាស​នេះ​ ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​ចោទប្រកាន់​ ​អ៊ីរ៉ង់​ ​ថា​ ​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ ​និង​បាតុកម្ម​បំផ្លាញ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បា​ក​ដាដ​ ​ប្រទេស​អ៊ីរ៉ាក់​៕​ clicknews