បុរសម្នាក់ដែលអះអាងថាខ្លួនពិបាកចិត្ត រឿងម្តាយមិនពេញចិត្តប្រពន្ធរបស់ខ្លួនបានសម្រេចចិត្តមកលោតទឹកស ម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែ កម្លាំងសមត្ថកិច្ចឃាត់ទាន់។
ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ នៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុនក្នុង សង្កាត់ស្រះចក ខណ្ឌដូន ពេញរាជធានីភ្នំពេញ។
បុរសដែលគិតខ្លីខាង លើបានប្រាប់ឲ្យដឹងថា ខ្លួនគាត់ពិបាកចិត្តណាស់រឿងឪពុកម្ដាយ មិនពេញចិត្តនឹងប្រពន្ធរបស់ខ្លួន ទើបធ្វើឲ្យគាត់គិតអីមិនចេញមានតែសម្រេចចិត្តមក លោតទឹក លើស្ពាននេះទេ។
ស្របពេលនោះកម្លាំងសមត្ថកិច្ច និងអ្នកសារព័ត៌មានបានធ្វើការលួងលោមពន្យល់ណែនាំ និងលើកទឹកចិត្តទៅដល់បុរសដែលគិតខ្លីខាង លើឱ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញរួចគិតត្រិះរិះពិចារណាម្ដង ទៀត។ពេលនោះបុរសខាងលើក៏ យល់ព្រមត្រឡប់ទៅ ផ្ទះវិញផងដែរ៕