សក់គឺជាផ្នែកមួយដ៏សំខាន់ដែលអាចជួយលើកសម្រស់មនុស្សស្រីបាន ដូច្នេះការថែរក្សាសក់អោយបានស្អាត និង មានសុខភាពល្អគឺជាកត្តាដ៏សំខាន់ដែលយើងគួរយកចិត្តទុកដាក់។
សំរាប់មនុស្សទូទៅពេលវេលាកក់សក់អាចចែកចេញជាពីរ គឺពេលព្រឹក និង ពេលយប់ តើពេលណាជាពេលដែលល្អបំផុត?
នៅពេលព្រឹកស្បែកក្បាលរបស់យើងស្ថិតក្នុងស្ថានភាពដកដង្ហើមហើយចរាចរឈាមក្នុងខ្លួនក៏រត់លឿនដែរ ដែលធ្វើអោយស្បែកក្បាលងាយប្រតិកម្ម
ដូច្នេះការកក់សក់នៅពេលនេះគឺមិនល្អទេ ហើយប្រសិនបើយើងមិនទុកអោយវាស្ងួត ហើយចេញទៅក្រៅវាអាចងាយស្រួលធ្វើអោយឈឺក្បាល និងខូចគុណភាពសក់ទៅទៀត។
ដូច្នេះការកក់សក់នៅពេលយប់អាចមានភាពប្រសើរជាង ប៉ុន្តែត្រូវកក់មុនម៉ោង9 ពីព្រោះបន្ទាប់ពីម៉ោង 10 យប់ស្បែកក្បាលរបស់យើងនឹងស្ថិតក្នុងស្ថានភាព
សម្រាក ហើយគួរព្យាយាមទុកសក់អោយស្ងួតតាមធម្មតា រី ប្រើកង្ហាត្រជាក់ បើអាចចៀសវាងប្រើម៉ាស៊ីនផ្លុំសក់បានរឹតតែល្អ។