(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកនេសាទត្រី បានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅកណ្ដាលទន្លេ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅតាមដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពបុរសខាងលើមានឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដោយសារតែជនរងគ្រោះមានវិបត្តិក្នុងការរកស៊ី និងស្នេហាផង ទើបជនរងគ្រោះគិតរក សម្លាប់ខ្លួនចំនួន ៣ដងមកហើយ តែពុំបានសម្រេចដោយត្រូវបានបងប្អូននឹងមិត្តភ័ក្ត្រឃើញទាន់ជួយឃាត់ តែម្តង។
បើតាមសម្តីរបស់បងប្អូនសពបានប្រាប់ត្រួសៗឲ្យដឹងថាបុរសដែល ស្លាប់នេះជាបុរសដែលស្រឡាញ់បុរសដូចគ្នា ជាអ្នករកស៊ីអនឡាញដ៏ជោគជ័យម្នាក់ផងដែរ ប៉ុន្តែមួយរយៈមានវិបត្តិផង ក៏ដូចជាតូចចិត្ត ចាញ់បោកគេអស់លុយរាប់មុឺនដុល្លារផងដែរ។
ដោយលើកទី៤ ជនរងគ្រោះបានយកទូរស័ព្ទដៃរបស់ខ្លួនមកផ្ញេីរបងស្រីបង្កេីត ដោយបានប្រាប់ថា រូបគេសុំចេញទៅក្រៅបន្តិច តែបាត់មិនឃើញត្រឡប់មកផ្ទះវិញទេ។
លុះមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០នេះ ក៏បានទទួលដំណឹងថា មានការប្រទះឃើញសាកសព បុរសម្នាក់អណ្តែតទឹកនៅដងទន្លេសាប ភ្លាមៗនោះរូបគាត់ ហើយនឹងមិត្តភ័ក្ត្រក៏បាននាំគ្នាធ្វើដំណើរមកកាន់ទីតាំងកើតហេតុតែម្តង ដោយពេលចុះមកដល់ទីតាំងខាងលើក៏បានពិនិត្យមើលសា កសពបុរសម្នាក់នោះ ពិតជាប្អូនប្រុសរបស់គាត់ពិតប្រាកដមែន។
ភ្លាមៗនោះដែរសាច់ញាតិសពរបស់ជនរងគ្រោះ បាននាំគ្នាហៅរថយន្តពេទ្យមកដឹកសពយកទៅដាក់ តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅឯវត្តចាស់៕