ភ្នំពេញ៖ ដូចដែលប្រិយមិត្តមួយចំនួនបានជ្រាបហើយថា កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ Riya បាននំាគ្នាទៅលំហែកាយដល់ខេត្តកំពតហើយ ព្រមទំាងភ្ជាប់សារខ្លីមួយ បញ្ជាក់ថា៖ “កំពតកំពូលដួងចិត្ត”។
ជាក់ស្តែងស្រាប់តែអ្នកនាង Love Riya បានLive វីដេអូ និយាយរឿងរ៉ាងចោរចូលផ្ទះវាយកំទិចជញ្ជាំង ដើម្បីឡើងយកទូរដែកអ្នកនាង Love Riya នេះបើតាមការរៀបរាប់របស់នាងថាចោរជិះ ឡានម កដឹកទូរដែក១(តូច)ទៅបាត់ ដែលមានលុយសុទ្ធចំនួន៣០ម៉ឺនដុល្លារ តែសំណាងល្អនៅទូរដែក(ធំ) និយាយរួមលួចបានតែទូរដែកដែលអត់មានអី នេះបើយោងតាមប្រភពអ្នកមេម៉ាយរូបនេះ។
ដោយឡែកមិនចាំយូរ នេះបើយោងតាមប្រភពអ្នកលក់ទូរដែកអោយ Love Riyaក៏បានចេញមុខបញ្ចក់យ៉ាងដូច្នេះថា៖«នេះជាទូរដែករបស់ក្រុមហ៊ុនខាងខ្ញុំ ដែលត្រូវបានចោរចូលគាស់នៅផ្ទះបងស្រីLove Riya Official ហើយនេះមិនមែនជាលើកទី1ទេដែលភ្ញៀវបានជួបបញ្ហារចោរគាស់ មានច្រើនគ្នាណាស់ តែដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ ប្រភព៖ we-kh.com