យោងតាមកាបង្ហោះរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ពិតជាចាក់ដោតខ្លាំងណាស់ ដែលទាក់ទងទៅនឹងអ្នកដែលចូលចិត្តទាស់គ្នា ជាពិសេសអ្នកដែលចូលចិត្តអ៊ួតឡាន មាស ពេជ្រ វីឡា តាមបណ្ដាញសង្គមហ្វេសប៊ុក។ ដោយលោកបានសរសេរមានខ្លឹមសារទាំងស្រុងថា៖
នៅក្នុងគ្រាដ៏សែនមហាវិនាសកម្មដោយសារតែជំងឺឆ្លងកូរ៉ូណា កូវីដ-១៩ដ៏មហាប្រលៃ នៅលេីភពផែនដីយេីងនេះក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាយេីងផងដែរ ដូច្នេះហេីយខ្ញុំសូមអភ័យទោសមុននិងនិយាយ ក្រែងលោមានអារម្មណ៍មិនល្អដល់ប្រីយមិត្តនៅក្នុងបណ្តាញសង្គមfbនេះ។ខ្ញុំសុំចិត្តសុំថ្លេីមអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នា និយាយរឿងមិនល្អ
បង្ហោះបង្អួតទ្រព្យសម្បត្តិ ឡានវីឡា លុយកាក់ មាសពេជ្រ និងរឿងដែលមិនសមរម្យមួយចំនួនទៀតបង្ហោះតាមបណ្តាញសង្គមfbសូមមេត្តាឈប់បង្ហោះទៀតទៅ ព្រោះអីយេីងត្រូវដឹងថាមិនមែនមេីល ឃេីញ តែនៅក្នុងប្រទេសយេីងទេគឺគេ មេីលឃេីញទូទាំងពិភពលោក មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយរក្សាវាទុកទៅចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ មិនចាំបាច់បង្អួតប្រាប់គេឯងទេបេីខ្លួនពិតជាស្រឡាញ់ដល់ប្រជាជនក្រីក្រមែន
គួរណាតែយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលេីវិស័យកសិកម្ម កសិឧស្សាហកម្មតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីងដេីម្បីបង្កេីតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយេីងព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ៕