កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ មានបុរសជនជាតិ Sweden ម្នាក់បានត្រូវបានគេរាយការណ៍ថា បានដេកស្លាប់នៅក្នុងផ្ទះសំណាក់យីហោ «ដឺហ្រេ្គយ» ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុជនរងគ្រោះ បានដេកនៅក្នុងផ្ទះសំណាក់ «ដឺហ្រេ្គយ» លុះដល់ព្រឹកឡើងដេកយូរពេកដោយមិនឃើញងើបចុះមកក្រោម ដូចរាល់ដងក៏ម្ចាស់ផ្ទះសំណាក់ ដើរទៅគោះទ្វារដាស់តែមិនងើបសោះ ក៏មានការសង្ស័យទើបយកកូនសោមកចាក់ ឃើញបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។
ការពិនិត្យសពនេះបានសហការជាមួយការិយាល័យបច្ចេកទេស កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រួពេទ្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយលោកបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ប្រភព៖ angkorpost.net