ស្ត្រីអាយុ៦២ឆ្នាំម្នា ក់និងបុរសអាយុ៦៥ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងទីក្រុង Da Nang នៅថ្ងៃអង្គារនេះ។ នេះជាការស្លាប់ទី ៧និងទី៨ ដែលបណ្តាលម កពីជំងឺរាតត្បាតនៅ ក្នុងប្រទេសវៀតណាម។
ការស្លាប់ទី៧ គឺជា ស្ត្រីអាយុ ៦២ឆ្នាំម្នាក់មកពីតំបន់ Hoa Vang នៃទីក្រុង Da Nang ដែលមានប្រវត្តិឈឺក្រលៀន ១០ឆ្នាំមកហើយ។នាងត្រូវបានព្យាបាលនៅ មន្ទីរពេទ្យ Da Nang ចាប់ពីថ្ងៃទី១៨ខែកក្កដា ដល់ថ្ងៃទី២៧ខែ កក្កដានៅពេ លដែលនាងបានធ្វើតេស្តរក ឃើញវីរុសនេះ។
យោងតា មក្រសួងសុខាភិបាល បានឲ្យដឹងថា ការស្លាប់ទី៨គឺ ជាបុរស អាយុ៦៥ឆ្នាំម្នាក់ហើយគាត់ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយសារជំងឺខ្សោយក្រលៀនដំ ណាក់កាលចុងក្រោយ, ជំងឺសួត, ជំងឺខ្សោយបេះដូងនិងកូវីដ ១៩។
បុរសម្នាក់នេះ បានស្នាក់នៅ មន្ទីរពេទ្យក្រុង Da Nang អស់រយៈពេ ល៥ខែដើម្បីទទួលការព្យាបាល ជំងឺខ្សោយក្រលៀន។ គាត់ត្រូវបាន អនុញ្ញាតឲ្យចាក ចេញពីមន្ទីរពេទ្យកាល ពីថ្ងៃទី២៤ខែកក្កដាប៉ុន្តែនៅ ពេល ដែលទីក្រុងនេះបានធ្វើតេស្តរក មេរោគទ្រង់ទ្រាយ ធំបន្ទាប់ពី មានការឆ្លងក្នុងសហគមន៍ថ្មី គាត់ត្រូវបាន គេធ្វើរោគវិនិច្ឆ័យឃើញថាមាន ជំងឺកូវីដ១៩ នៅ៥ថ្ងៃក្រោយមក។
ប្រទេសវៀតណាមបា នកត់ត្រា ការស្លា ប់ដោយសា រជំងឺកូវីដលើកដំបូង របស់ខ្លួនកា លពីថ្ងៃសុក្រ។ អ្នកជំងឺ ដែលស្លាប់ចំនួន៦ នាក់ផ្សេងទៀតសុទ្ធតែមានអាយុចន្លោះពី៥៣ទៅ៨៦ឆ្នាំនិងមានជំងឺរ៉ាំរ៉ៃ៕ប្រភព៖ thecambodiatimes