បុរសម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកបា ទីឃាត់ខ្លួន បន្ទាប់ពីបាន បង្ករហិង្សា លើប្រពន្ធបណ្តាល ឲ្យមានរបួសចំនួន(២)កន្លែង។ករណីនេះ បានកើតឡើងកាល ពីវេលា ម៉ោង១១នឹង២០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ។
ជនបង្កមានឈ្មោះ អោ វណ្ណះ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រេច ឃុំត្រពាំង សាប ស្រុកបាទី ខេត្តតាកែវ ចំណែកប្រពន្ធជាជនរងគ្រោះ ឈ្មោះផៃ សុខា អាយុ៤១ឆ្នាំ បានរងរបួសបែកក្បាល ពីក្រោយចំនួន២ កន្លែង។
បើតាម ប្រភពឲ្យដឹងថា នៅមុនពេល កើតហេតុស្រ្តីជាប្រពន្ធបាន ទៅដកស្ទូងស្រូវ ឲ្យគេដោយទុក កូនតូចនៅផ្ទះ ក្រោយពីកូនយំ គ្មានទឹកដោះគោបៅ បុរសជា ប្តីក៍ខឹង បានទាញខ្សែក្រវ៉ាត់មកវាយ លើប្រពន្ធបណ្តាលឲ្យបែ កក្បាលពីរកន្លែង ហើយនៅពេលប្រពន្ធ បីកូនរត់ក៏បានយកដាវតាមរកកាប់ប្រពន្ធទៀត
តែរកមិន ឃើញ រួចក៏ត្រូវសមត្ថកិច្ច ធ្វើការឃាត់ ខ្លួនតែម្តង។នៅចំពោះមុខសមត្ថកិច្ច ជនបង្កបាន ប្រាប់សមត្ថកិច្ចថា ខ្លួនប្រច័ណ្ឌនឹងប្រពន្ធថា មានសាហាយទើបបាន ជាកើត ជាអំពើហិង្សាយ៉ាងដូច្នេះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុក បាទី កសាងសំណុំរឿងតាមនីតិវិធី៕
រូបតំណាង