បរទេស៖ លីបង់ជាប្រទេសតូចជាងគេបំផុត(10,452 km2 )ក្នុងអាសុីដីគោកដែលស្ថិតនៅអាស៊ីខាងលិចដោយមានព្រំដែនជាប់នឹងប្រទេសអុីស្រាអែលខាងត្បូងនិងខាងកេីត ចំណែកខាងកេីតនិងខាងជេីងជាប់នឹងប្រទេសសុីរី ហេីយខាងលិចជាប់នឹងសមុទ្រ Mediterranean Sea និង ប្រទេសកោះCyprus។
រដ្ឋធានីឈ្មោះBeirut។ ភាសាផ្លូវការគឺភាសា អារ៉ាប់ ហេីយប្រជាជនកាន់សាសនាម៉ូស្លីម54%គ្រិស្តសាសនា41% ។ ប្រទេសនេះចាប់ផ្តេីមកកេីតនៅឆ្នាំ1920ដែលមានឈ្មោះថា Greater Lebanon ដែលជារដ្ឋមួយស្ថិក្រោមការគ្រប់គ្រងរបស់បារាំង បន្ទាប់មកក្លាយជារដ្ឋស្វយ័តមួយរបស់បារាំងនៅឆ្នាំ1926
ហេីយនៅខែមេសាឆ្នាំ1946 កងទ័ពបារាំងត្រូវបានដកចេញពីទឹកដីលីបង់ និង នៅខែតុលាឆ្នាំ1946ដដែលបារាំងបញ្ចប់សន្ធិសញ្ញាលេីការគ្រប់គ្រងទឹកដីមួយនេះបន្តទៀត ។ នៅឆ្នាំ1976ដល់ឆ្នាំ 2005 ទឹកដីលីបង់ត្រូវបានប្រទេសជិតខាងដូចជាប្រទេសអុីស្រាអែល និង សុីរីឈ្លានពាន និង វាយគ្នាដេីម្បីគ្រប់គ្រងទឹកដីលីបង់ ។
នៅឆ្នាំ2000 កងទ័ពប្រទេសអុីស្រាអែលត្រូវបានដកចេញពីទឹកដីលីបង់ និង នៅឆ្នាំ2005 កងទ័ពប្រទេសសុីរីត្រូវបានដកចេញពីទឹកដីលីបង់នេះដែរ។ ប្រទេសលីបង់មានប្រជាជនសរុប6.8លាននាក់។
ប្រទេសនេះមានទំហំសេដ្ឋកិច្ចធំជាងសេដ្ឋកិច្ចប្រទេសកម្ពុជាយេីងចំនួន4ដងដែលGDPសរុបរបស់លីបង់ជាង 91ពាន់លានដុល្លារអាមេរិច ហេីយប្រជាជនលីបង់មានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមសម្រាប់មនុស្សម្នាក់15 048ដុល្លារដែលខ្ពស់ជាងប្រជាជនកម្ពុជាជាង8ដង ។
សព្វថ្ងៃនេះ្រទេសលីបង់កំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាមួយប្រទេសសុីរី និង អុីស្រ្តាអែល។ #BN World bank , Wikipedia, BBC news និង United Nations Department of Economic and Social Affairs #Re Idea