សមត្ថកិច្ចនគរបាល បានបញ្ជូនម៉ែយ៉ែម ល្បីឈ្មោះម្នាក់ទៅកាន់សាលាដំបូង ខេត្តប៉ៃលិន ពាក់ព័ន្ធបទល្មើសល្បួង ក្មេងស្រីលក់ឲ្យតាតាអ្នកមានលុយ មេខ្យល់ជួញដូរស្ត្រី វ័យក្មេងដើម្បីលក់ឲ្យអ្នកមានលុយនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស សហការជាមួយ ការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល
នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត នៅរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ ពីឃាត់ខ្លួនបាន នៅត្រង់ចំណុច ភូមិអូរតាពុ កក្រោម សង្កាត់ទួល ល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន…
មេខ្យល់ ល្បីឈ្មោះ ភេទទី៣ នោះ មានឈ្មោះ ឡុង យ៉ា អាយុ២៨ឆ្នាំ មុខរបរកោសជប់ ជ្រកកោនក្រោមស្លាក ផ្ទះសំណាក់យីហោ ” LSC ” ឋិតនៅក្នុង សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ចំណែកនារីរងគ្រោះ ក្នុងបទល្មើស ជួញដូរផ្លូវភេទនេះមានចំនួន ៥ នាក់ក្នុងនោះជនរង គ្រោះទី១
ឈ្មោះ ញ រ ន អាយុ១៦ឆ្នាំ,
ឈ្មោះ ហ ស ថ អាយុ១៦ឆ្នាំ,
ឈ្មោះ ឃ រ ស អាយុ១៦ឆ្នាំ,
ឈ្មោះ ហ ស ដ អាយុ១៧ឆ្នាំ
និងឈ្មោះ អ ស ឡ អាយុ១៧ឆ្នាំ ទាំងអស់គ្នា រស់នៅ ភូមិផ្សារព្រំ ក្រុងប៉ៃលិន
ជនជាប់ពាក់ព័ន្ធជាមុខសញ្ញាចាស់ ប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ត្រូវសមត្ថកិច្ច ជំនាញស្រាវជ្រាវឃាត់ខ្លួនកាល ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិអូរ តាពុកក្រោម សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន