ភ្នំពេញ៖ អ្នករកសុីកត់ឆ្នោតវៀតណាម ឬក៏អ្នកនិយមលេងល្បែងកន្ទុយលេង(ឆ្នោតវៀតណាម)ធ្ពិតជាស្គាល់ហេីយលោក ហេងឡាលីន ដែលជាមេឆ្នោតដ៏ធំប្រចាំរាជធានីភ្នំពេញ ហេីយនិងកំពុងដេីរធ្វេីភ្យុះភ្លៀងក្នុងតំបន់ផ្សារមួយចំនួនដោយមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាប និងប៉ះនោះទេ។
ជាក់ស្ដែងក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យវិញ គឺមានទីតាំងឆ្នោតវៀតណាមជាច្រេីន នៅក្នុងផ្សារជម្ពូវ័ន ផ្សារត្រពាំងថ្លឹង ការណាឌីយ៉ា ការណាស៊ីធី និងផ្សារព្រៃទាជាដេីមថែមទាំងនៅទីប្រជុំជនជាច្រេីនថែមទៀត ដែលជារបស់លោកហេងឡាលីន ដោយអង្គុយកត់យ៉ាងរំភេីយដូចជាមិនខ្លាចញញេីតសមត្ថកិច្ចសូម្បីតែបន្តិច។
ដោយសារតែល្បែងស៊ីសងខុសច្បាប់រីកដុះដាលនិងកំពុងវាយលុកទីផ្សារបែបធ្វេីឱ្យបទល្មេីសដូចជា លួចឆក់ប្លន់កេីនឡេីង ធ្វេីឱ្យប្រជាពលរដ្ឋលែងហ៊ានចេញពីផ្ទះនៅពេលយប់ និងកន្លែងស្ងាត់ ។
ពាក់ព័ន្ធបញ្ហាល្បែងរីកដុះដាក់ក្នុងខណ្ឌពោធិ៍សែនជ័យនេះ ក្រុមការងារយេីងមិនអាចទាក់ទងបាននិងសុំការបកស្រាយពីលោក ហេងឡាលីន បាននោះទេ ព្រមទាំង លោក ម៉ន វុធី ដែលជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលរូបលោកគ្រប់គ្រងក្នុងមូលដ្ឋាន ។
ដូច្នេះ ប្រជាពលរដ្ឋបានស្នេីដល់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជាពិសេសលោក ស ថេត អគ្គស្នងការងនិងជាស្នងការរាជធានីភ្នំពេញមេត្តា បង្ក្រាបល្បែងទាំងនេះផងដេីម្បីលុបបំបាត់ឱ្យអស់ និងអនុវត្តតាមគោនិយោបាយ ភូមិសង្កាត់មានសុវត្តិភាព៕ប្រភព៖ khmernews