ស្ត្រីដែលជាមន្ត្រីជាន់ខ្ពស់ មួយរូប របស់កម្ពុជា ធ្វើកិច្ចការព្រំដែន បានបង្ហាញនូវប្រវត្តិរូបរបស់ខ្លួនបន្ទាប់ពីក្រុមអ្នកប្រឆាំងបានទិតៀនថា ជាកូនវៀតណាម និងបម្រើម ហិច្ឆតាប្រទេស វៀតណាម។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការ ដ្ឋានអចិន្ត្រៃយ៍គណៈកម្មាធិការ ជាតិទទួល បន្ទុកព្រំដែនកម្ពុជាបានថ្លែងថា កន្លងមក និងថ្មីៗនេះមានក្រុមអមនុស្សទុច្ចរិតបានយករូបលោកស្រី និងថ្នាក់ដឹកនាំទៅ edit និងលែប ខាយពាក្យសំដីអ ត់សីលធម៌ទៅតាមអ្វីដែលគេចង់បាន ធ្វើឲ្យបងប្អូនមួយចំនួនមាន មន្ទិលសង្ស័យ និងយល់ខុសមកលើលោកស្រីថា ជាយួនកូនយួនបម្រើមហិច្ឆតាយួន។ល។
លោកស្រី លើកឡើងថា មិនធ្វើការឆ្លើយតបទៅ ពពួកអមនុស្សទុច្ចរិកនោះទេ តែលោកស្រីបញ្ជាក់ចំពោះ អ្នកដែលពុំបានស្គាល់ប្រវត្តិ លោកស្រីទាំងអស់ថា ៖លោកស្រីជាខ្មែរ (មិនមែនយួនទេ) ជាពូជអ្នកបម្រើជាតិ (មន្រ្តីរាជការ) រហូតមកគ្រប់សម័យកាល។
លោកស្រីកើតនៅ សង្កាត់លេខ៣ ក្រុងភ្នំពេញ។ ម្ដាយជា professor បង្រៀនភាសាបារាំង បង្រៀននៅប្រសូត្រ ខេត្តស្វាយរៀង នៅសម័យសង្គមរាស្ត្រនិយម ។ ឪពុកក៏ជាគ្រូបង្រៀនម្នាក់ដែរ។
ជំនាន់ខ្មែរក្រហម លោកស្រី កុយ ពិសី រស់នៅខេត្តបា ត់ដំបង។ ក្រោយឆ្នាំ១ ៩៧៩ ម្ដាយលោកស្រី បម្រើការនៅក្រសួងអប់រំ ក្រោយមកធ្វើការជាមួយអង្កការ Unicef ជួយកុមារតូចៗធ្លាប់ជាប្រធានអង្កការ ស្ត្រីខ្មែរ និងធ្លាប់ជាសមាជិកគណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គជប) អស់រយៈពេល១០ ឆ្នាំ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋាន អចិន្ត្រៃយ៍គណៈកម្មាធិការ ជាតិទទួលបន្ទុកព្រំដែនកម្ពុជា ត្រូវបាន មជ្ឈដ្ឋានក្រុមប្រឆាំងមួយ ចំនួនតិទៀនក្រោយពេលកម្ពុជា-វៀតណាម បានចុះហត្ថលេខាលើផែនទី តាមសម័យទំនើបឌីជីថល។
លោកស្រី ធ្លាប់បានអះអាងថា នេះមិនមែនជាផែនទីថ្មីទេ គឺជាផែនទី ដែលផលិតថ្មី តាមសម័យ ទំនើប ឌីជីថល ៤.0 ដែលបានធ្វើជាយូរ មកហើយ និងបោះពុម្ពដោយ ប្រទេសដាណឺម៉ាក។ ផែនទីខ្នាត១លើ២៥ពាន់នេះ បង្ហាញច្បាស់លាស់ពីខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមិសាស្រ្តនៅ លើដីជាក់ស្តែងងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១00 ០០០ នោះទេ៕ប្រភព៖ thrankpost