មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាម្តាយ ដែលបានប្រព្រឹត្តិនូវអំពើយ៉ាងសាហា វមកលើកូនស្រីបង្កើតខ្លួនឯង តាមរយៈការយកម្ជុលមកចាក់បាតជើងកូនទាំង២ ដែលករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី10.08.2020 វេលាម៉ោង20:30នាទីនៅចំណុចផ្ទះជួល ភូមិទួលក្រឡាញ់សង្កាត់/ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ស្ត្រីជាម្តាយកំណា ចនោះមានឈ្មោះថា ស៊ន គន្ធា ភេទស្រីអាយុ30ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់សង្កាត់/ក្រុងកំពង់ឆ្មាំង មានកូនស្រីចំនួន២នាក់ ដោយម្នាក់មានឈ្មោះថា ស៊ន ធារ៉ា ភេទប្រុសអាយុ១០ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ស៊ន ស្រីពៅ ភេទស្រីអាយុ៨ឆ្នាំ។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា ដើមចមជុំវិញករណីអំពើហិ ង្សាខាងលើបានឲ្យដឹងថា ក្មេងទាំងពីររូបនេះ ដើរលេងទៅណាមកណាមិនប្រាប់ម្តាយ ដើរលេងឆ្ងាយៗ ដោយស្ត្រីជាម្តាយខាងលើបារម្ភ ទើបឈានដល់ធ្វើទារុណកម្ម ទៅលើកូនបង្កើតរបស់ខ្លួន និងប្អូនដោយចាក់ម្ជុលបាតជើង ដើម្បីឲ្យរាងចាលកុំឲ្យក្មេងទាំងពីរនេះដើរឆ្ងាយ ផ្ដេសផ្ដាស ជាពិសេសបារម្ភខ្លាចលង់ទឹកផងនោះ ព្រោះក្មេងទាំងពីរខាងលើ ឧស្សាហ៍ទៅលេងទឹកវាលស្រែម្ដុំទួលអំពិល។
ទោះយ៉ាងណា វិធីអប់រំកូនមានច្រើនជម្រើស ច្រើនវិធី មិនគួរណាម្តាយ ជាស្ត្រីជនសង្ស័យខាងលើ ធ្វើទង្វើ ធ្វើទារុណកម្មបែបនេះ លើជនរងគ្រោះឡើយ ព្រោះខុសនឹងច្បាប់ស្តីពីសិទ្ធិការពារកុមារ ដែលមានចែងនៅក្នុងច្បាប់ជាធរមាន។ បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានកំពុងកសាងសំណុំរឿងតាម និតិវិធី៕