(កណ្តាល)៖ បុរសម្នាក់គិតខ្លី បានសម្រេចចិត្តចង. កសម្លាប់ខ្លួន កាលពីថ្ងៃសុក្រទី១៧ ខែមេសា ឆ្នាំ២០២០កន្លងទៅ នៅត្រង់ចំណុច ក្នុងដីឡូត៍ តាបាក់ ស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមមន្ត្រីប៉ូលិស បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន សាញ់ ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ញាតិខ្មែរ មុខរបរកម្មករសំណង់ ភូមិស្វាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ បច្ចុប្បន្ន មករស់នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមការសួរបំភ្លឺ សាក្សីជាប្រពន្ធឈ្មោះ ខាំ សុខយន ភេទស្រី អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ បានប្រាប់ឱ្យដឹងថា ខ្លួននិងជនរងគ្រោះបានឈ្លោះគ្នារាល់ថ្ងៃ ដោយសារជនរងគ្រោះប្រចណ្ឌខ្លួន ហើយជនរងគ្រោះផឹកស្រាជារៀងរាល់ថ្ងៃ ពេលស្រវឹងមករករឿងខ្លួនជារៀងរាល់ថ្ងៃដែរ ។
លុះនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះអត់ដេកសោះ ចេះតែរករឿងខ្លួនរហូតដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ពេលនោះក៏សំលុយខ្លួន៥០០០រៀលទៅទិញបារី ហើយក៏ដើរចេញពីផ្ទះបាត់ទៅ មួយសន្ទុះធំក៏មកផ្ទះវិញ។
រហូតដល់ម៉ោង១២ និង៣០នាទីជនរងគ្រោះ យកក្រមានឹងកាន់កន្ត្រៃចេញទៅរកឃ្មុំ រហូតដល់ម៉ោងប្រហែល៥ និង៤០នាទីល្ងាច ប៉ូលិសប៉ុស្តិ៍រដ្ឋបាលពើក មកប្រាប់ខ្លួនដល់ផ្ទះថា ជនរងគ្រោះបានចងកស្លាប់បាត់ហើយ។
ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំពើក លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនិងប្រពន្ធបងប្អូននៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វីផ្សេងទៀតទេ។
តាមការសន្និដ្ឋានរបស់ លោកគ្រូពេទ្យ ជំនាញ ជនរងគ្រោះស្លាប់ដោយសារ ការធ្វើអត្តឃាត ចង.ក។ សពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមឮប្រពៃណី៕ ប្រភេព៖ skyradiokh