កាលពី ពេលថ្មីៗនេះ វៀតណាមបានអះអាងថា ខ្លួននឹងប្រើច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រត តាំងជាមួយចិន ក្នុងការបញ្ជាក់ថា ដែនកោះធំៗចំនួនពីរ និងទីតាំង ផ្ទៃសមុទ្រមួយចំនួនទៀត នៅសមុទ្ទចិនខាងត្បូង គឺជាកម្មសិទ្ធិរបស់វៀតណាមតាំងពីដូនតាមក ។ ដូចនេះវៀតណាមដាច់ខាតត្រូវតែយក ដែនកោះធំៗចំនួនពីរដែលចិនចង់រំលោភយកទាល់តែបាន ទោះប្រើមធ្យោបាយអ្វីក៏ដោយ។
ប៉ុន្តែភ្លាមៗភាគី ចិនបានតបវិញថា វៀតណាមគ្មានសិទ្ធិទាមទារអ្វីនៅក្នុងសមុទ្ទចិនខាងត្បូងនោះទេ ព្រោះប្រវត្តិសាស្ត្រវៀតណាមស្ថិតនៅក្នុងភាពស្រពិចស្រពិល។ភាគីចិនបានបន្ថែមដោយខ្លីថា វៀតណាមមិនមែនជាម្ចាស់ទឹកដីរបស់ខ្លួនបច្ចុប្បន្ននោះទេ។
គួរជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៦ ខខែកក្កដាកន្លងទៅ លោក ស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងបរ ទេសវៀតណាម បានថ្លែងសំដៅ ទៅប្រាប់ទីក្រុងប៉េកាំងថា បើផ្អែកលើច្បាប់អន្តរជាតិ និងទីតាំងប្រវត្តិសាស្ត្រកោះស្ព្រាតលី និង ប៉ារ៉ា សែល គឺជាកម្មសិទ្ធិរបស់វៀតណាម ។ នេះបើតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន VNA ។
ក្រសួងការបរទេស វៀតណាម ក៏បានហៅសមយុទ្ធចិន នៅក្នុងសមុទ្រចិនខាង ត្បូងកាលពីកន្លងទៅថ្មីៗថា «ជាការបំពានដែនអធិបតេយ្យវៀតណាមធ្ងន់ធ្ងរ » ហើយអាចជះឥទ្ធិពលអាក្រក់លើ ទំនាក់ទំនង រដ្ឋាភិបាលក្រុងប៉េកាំងជាមួយ អាស៊ាន។ នេះបើតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោ ដកស្រង់កំណត់ទូតវៀតណា មផ្ញើទៅភាគីចិន។
ការទាមទារ របស់វៀតណាម គឺផ្អែកលើអនុសញ្ញា អង្គការសហប្រជា ជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ទាក់ទិន បញ្ហានេះ ក្រសួងការបរទេសវៀតណាមសង្កត់ធ្ងន់ថា រាល់សកម្មភាព នានា ក្នុងតំបន់សមុទ្រវៀតណាមនេះ ត្រូវតែទទួលការអនុញ្ញាតពីភាគីវៀតណាម ដូចមានចែង ក្នុងអនុសញ្ញា UN។
មែនទែនទៅរដ្ឋាភិបាលក្រុងហាណូយ គឺជាប្រទេសទាមទា រដែលហ៊ានរិះគន់ចិនខ្លាំងៗ ដោយពួកគេមើលឃើញថា ចិនបន្តពង្រីកដែនឥទ្ធិពលខ្លាំងជ្រុលក្នុង សមុទ្រចិនខាងត្បូងហើយបំពានព្រំដែន ដែលមានចែងក្នុងច្បាប់សមុទ្រអន្តរជាតិ។
ដោយផ្អែកលើយុត្តា ធិការប្រវត្តិសាស្ត្រ ចិនទាមទារជាង៨០ភាគរយនៃ ឮសមុទ្ទនេះ។ ក្រៅពីវៀតណា មប្រជាជាតិផ្សេងទៀតដែលទាមទារចំណែ កពួកគេក្នុងសមុទ្ទចិនខាងត្បូង គឺមានដូចជា ហ្វីលីពីន ព្រុយ ណេ ម៉ាឡេស៊ី និងនិងកោះ តៃវ៉ាន់៕