រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានដើរចូលទៅកាន់បន្ទប់កូនស្រីបង្កើតដែលនាងមានប្ដីរួចទៅហើយ លុះពេលចូលទៅដល់ឃើញនាងកំពុងដេកចុចទូរស័ព្ទម្នាក់ឯង ក៏និយាយលួងលោមសុំនាងរួមមេត្រី ប៉ុន្តែត្រូវនាងប្រកែងមិនព្រមឡើយ។
បន្ទាប់មកបុរសរូបនេះនិយាយថា «បើមិនឲ្យប៉ា ក៏ប៉ាត្រូវតែធ្វើដែរ ទោះជាប់គុក ឬខ្មាសគេក៏ដោយ» រួចក៏ចាប់នាងសេពសន្ថវៈរហូតសម្រេចជាបន្តបន្ទាប់២ដងតែម្តង។
ក្រោយមកនាងបានចាកចេញទៅរស់នៅផ្ទះខាងប្ដី ស្រាប់តែបុរសនោះបានផ្ញើរសារជាសម្លេងតាមឆាតបណ្ដាញសង្គមហ្វេសប៊ុកទៅកាន់កូនស្រី ខណៈនោះត្រូវប្ដីនាងឆែកឃើញស្ដាប់ឮ ក៏សួរនាំប្រពន្ធរហូតបែកធ្លាយរឿង ទើបប្ដឹងឲ្យនគរបាលចាប់ខ្លួនបុរសជាឪពុកនេះសាកសួរ និងចាត់ការតាមច្បាប់តែម្ដង។
ការចាប់ខ្លួនបុរសជាឪពុករូបនោះបានធ្វើឡើងកាលពីម៉ោងម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងក្នុងសង្កាត់ពងទឹក ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា បុរសជាឪពុកខាងលើនោះឈ្មោះ ហម សំអាត អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះគ្មានលេខ ចំណែកកូនស្រីអាយុ១៥ឆ្នាំនាងមានប្ដីរួចទៅហើយ។
តាមពាក្យបណ្ដឹងរបស់នាងជាកូនស្រីបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ម៉ោង១២ថ្ងៃត្រង់ ខណៈពេលដែលម្ដាយនិងប្ដីរបស់នាងមិននៅផ្ទះ ហើយនាងកំពុងតែដេកចុចទូរស័ព្ទលេងនៅក្នុងបន្ទប់ម្នាក់ឯង ស្រាប់ឪពុកបង្កើតបានដើរចូលមកក្នុងផ្ទះ រួចបើកទ្វារចូលក្នុងបន្ទប់របស់នាង ហើយនិយាយលួងលោមនាងថា «ប៉ាសុំដេកជាមួយកូនឯង» ។
ពេលត្រូវនាងបានបដិសេធន៍ ស្រាប់តែឪពុកស្រែកគំរាមថា «បើមិនឲ្យប៉ា ក៏ប៉ាត្រូវតែធ្វើដែរ ទោះបីជាប់គុក ឬខ្មាស់គេក៏ដោយ» លុះពេលត្រូវឪពុកនិយាយចប់ ឪពុករូបនោះចាប់បំពានសេពសន្ថវៈរហូតបានសម្រេចតែម្ដង ក្រោយមកនាងក៏មិនហ៊ានយករឿងនេះទៅប្រាប់ម្ដាយ ឬប្ដីឲ្យដឹងនោះទេ។
ប្រភពដដែលបានបន្តថា លុះដល់ថ្ងៃទី២០ ខែមីនា ម៉ោង៤និង០៥នាទីល្ងាច ខណៈនាងកំពុងតែឈរលេងនៅក្បែរផ្ទះ ស្រាប់តែឪពុករូបនេះហៅឲ្យនាងចូលក្នុងផ្ទះ រួចធ្វើសកម្មភាពរហូតសម្រេច១លើកទៀត ថែមទាំងគំរាមមិនឲ្យនាងនិយាយរឿងរ៉ាវទៅម្តាយ និងប្តីរបស់នាងដឹងឡើយ។
ក្រោយមក ដោយសារតែខ្លាចឪពុក នាងបានសម្រេចចាកចេញទៅរស់នៅផ្ទះខាងប្តី ជាឪពុកម្ដាយក្មេកវិញម្តង។ ចំណែកបុរសជាឪពុកបង្កើតបានផ្ញើរសារជាសម្លេងតាមឆាតបណ្ដាញហ្វេសប៊ុកទៅកាន់កូនស្រីថា «កូនឯងទៅដេកផ្ទះប្តីមួយអាទិត្យ ហើយឲ្យប៉ាមួយអាទិត្យបានតែមួយដង»។
នៅពេលឃើញទូរស័ព្ទលោតសម្លេងសារ ហើយមានការសង្ស័យបុរសជាប្ដីបានយកទូរស័ព្ទឆែកមើលឃើញ និងចុចស្ដាប់ឮសំឡេងឪពុកក្មេកនិយាយដាក់ប្រពន្ធខ្លួនបែបនេះ ក៏សួរនាំប្រពន្ធទើបបែកធ្លាយដឹងរឿងពិត រួចក៏នាំគ្នាទៅដាក់ពាក្យប្ដឹងសុំការអន្តរាគមន៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក។
ក្រោយមក ដោយមានបញ្ជាពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ នៅម៉ោង៣និង៥០នាទីរសៀលថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលប៉ុស្តិ៍ខាងលើ និងនគរបាលខណ្ឌបានធ្វើការស្រាវជ្រាវ និងទៅឃាត់ខ្លួនជនសង្ស័យខាងលើដល់ផ្ទះ រួចហើយនាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ប្រភព៖ កោះសន្តិភាព