បរទេស ៖ បុរសជាប្ដីដែលមានមុខងារជាទាហានជើងទឹកអាមេរិកម្នាក់ ដែលទើបនឹងបញ្ចប់បេសកកម្មរបស់ខ្លួន ហើយបានត្រលប់មកផ្ទះវិញ មុនពេលវេលាកំណត់ព្រោះចង់ធ្វើឲ្យប្រពន្ធ និងកូនស្រី ភ្ញាក់ផ្អើល តែរូបគាត់បែរជា ជួបរឿងដ៏គួរឲ្យខកចិត្ត ដោយសារតែ ពេលគាត់មកដល់ ឃើញប្រពន្ធលួចលាក់រស់នៅជាមួយសាហាយទៅវិញ។
ទន្ទឹមនឹងនេះផងដែរ បុរសជាប្ដីរូបនោះ បានថតវីដេអូដែលបង្ហាញពីសកម្មភាព តាមទាន់ជាន់កែង ប្រពន្ធរបស់ខ្លួនដែលកំពុងតែនៅជាមួយសាហាយ រួចបង្ហោះលើ បណ្តាញអ៊ីនធើណិត ផងដែរ។
រឿងរ៉ាវខាងលើ ត្រូវបានបែកធ្លាយ បន្ទាប់ពីបុរសជាប្តី បានមកដល់ផ្ទះ ហើយចូលទៅក្នុង បន្ទប់ទឹក ស្រាប់តែឃើញ ប្រពន្ធរបស់គាត់ កំពុងតែនៅ ជាមួយបុរសម្នាក់ ផ្សេងទៀត។
ជាមួយគ្នានេះដែរ នារីជាប្រពន្ធ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្យាយាមបិទបាំង រាងកាយអា ក្រា ត របស់នាង និងសួរប្តីថា៖ “តើអ្នកមកធ្វើអ្វីនៅទីនេះ?” ។
រីឯបុរសជាប្តី ក៏បានតបវិញថា៖ “ចុះអ្នកមកធ្វើអ្វីដែរនៅទីនេះ? កំពុងតែបោកប្រាស់ខ្ញុំ?” ។បន្ទាប់មក បុរសជាប្តី មិននិយាយអ្វីច្រើនទៀតទេ ហើយបានបណ្តេញ ស ហា យ ឲ្យចេញពីផ្ទះ ដោយជូនបុរសនោះ តាំងលើ រហូតដល់ច្រកទ្វារផ្ទះ។
យ៉ាងណាមិញ វីដេអូដែលបង្ហាញពី ទិដ្ឋភាពប្រពន្ធមានស ហាយ ក្ប ត់ចិត្តប្តីនោះ ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ ដោយមានអ្នកចុចមើល ជាង ២៥០,០០០ ដងឯណោះ៕