បរទេស៖ កាសែត Dailymal បានចុះផ្សាយពីភូមិមួយនៅកោះមិនដាណោះភាគខាងត្បូងប្រទេសភីលីពីន។
ដោយពេលនោះអ្នកភូមិនបានប្រទះឃើញពស់វែកនៅក្នុងវាលស្រែមាត់របស់វាកំពុងតែលេបពស់មួយក្បាលទៀតខណៈពេលនោះដែលពលរដ្ឋក៏បានវាយពស់វែក
នោះរហូតដល់ងាប់ហើយវះពោះវាចេញមកស្រាប់តែលេចចេញនូវពស់ថ្លាន់មួយក្បាលមកគួរឲ្យព្រឺសម្បុរ។
តាមការបញ្ជាក់ឲ្យដឹងពីពលរដ្ឋដែលរស់នៅក្នុងភូមិនោះបានឲ្យដឹងថា ក្នុងភូមិរបស់យើងមានពស់ច្រើនណាស់ តែវាគឺជាលើកទី១ហើយដែលមានករណីពស់វែកលេបពស់ថ្លាន់បែបនេះ។
ចំពោះពស់វែកដែលពលរដ្ឋបានវាយងាប់នោះ ពួកគេក៏ធ្វើការវាស់វាមើលមានប្រវែង៣,៦ម៉ែត្រ ចំណែកឯពស់ថ្លាន់វិញមានប្រវែងរហូតដល់២ម៉ែត្រ
ហើយកន្លងមកភូមិនេះដែរត្រូវបានរដ្ឋាភិបាលដាក់ជាភូមិមានពស់ច្រើនជាងគេក្នុងប្រទេស ៕ wearekhmer
សូមទស្សនាវីដេអូខាងក្រោម៖