កំពង់ឆ្នាំង៖នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ មានករណីរថយន្តមួយគ្រឿងបើកបរលឿន ដោយបួងសចង្កូតមិនទាន់បានធ្លាក់ចូលប្រឡាយទឹក នៅចំណុចមុខក្លោងទ្វារវត្តព្រះរាមរង្សី
ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែអ្នកបើកបរ២នាក់ក្នុងរថយន្តមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ។
ប្រជាពលរដ្ឋ ឃើញហេតុការណ៍ អះអាងថា រថយន្តបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-3402 បើកបរក្នុងល្បឿនលឿន ធ្វើដំណើរពីកើតទៅលិច ។
មកដល់ចំណុចផ្លូវបត់ចូលខ្លោងទ្វារវត្តព្រះរាមរង្សី បានក្រឡាប់ផ្ងារជើងធ្លាក់ចូលទៅក្នុងប្រឡាយទឹក តែម្តង ៕ ប្រភព៖ CPC