ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួនជិត ២ ម៉ឺនដុល្លារ ដល់ជនណា ដែលអាចរកឃើញឃាតកសម្លាប់នារីបម្រើការលើយន្តហោះ ដែលត្រូវបានប្រទះឃើញស្លាប់នៅអាងងូតទឹកក្នុងសណ្ឋាគារមួយកន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី ។
ស្ដេចប្រដាល់រូបនេះបានទម្លាយទៀតថា លោកធ្លាប់បានជួបជាមួយ Christine ពីមុន ដោយសារតែលោកស្គាល់ស្និទ្ធនឹងក្រុមគ្រួសារនាង ។
គួររម្លឹកថា ការស្លាប់របស់នាង Christine Angelica កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាច្រើន ដោយ
បច្ចុប្បន្នមូលហេតុពិតប្រាកដនៃការស្លាប់របស់នាង នៅមិនទាន់បានដឹងនៅឡើយទេ ដោយតាមការសន្និដ្ឋានខ្លះថារូបនាងត្រូវបានរំលោភសម្លា ប់
ខណៈរបាយការណ៍កោសល្យវិច័យបឋមថា រូបនាងបានស្លាប់ដោយការធ្លាយសរសៃឈាម ។ ទោះជាយ៉ាងណា ខាងសមត្ថកិច្ចប្រចាំប្រទេសហ្វីលីពីន នៅកំពុងបន្តស៊ើបអង្កេតបន្ថែម ៕ អត្ថបទ popular