​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sothea Ou បានរៀបរ៉ាប់ករណីមួយបានកើតឡើងលើរូបលោកក្នុងហាងទូរស័ព្ទមួយ បានបង្ហោះថា ៖ សូមប្រយ័ត្ន…!!! ហាងលក់ទូរស័ព្វដៃ គីម ហាប់ ផ្លូវកម្ពុជាក្រោម បានប្រើស្នៀត ស្ទើតែគ្រោះថ្នាក់ ទន់ហន់ ដល់អតិថិជន!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ខ្ញុំបានជិះកង់ម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម ដើម្បីរកទិញទូរស័ទ្ទ ហើយបានឈប់កង់ចូលទៅ ក្នុងហាងលក់ទូរស័ព្វដៃ ទំនើប គីំម ហាប់ (KIM HAB STORE ) ស្ថិតនៅ ផ្ទះលេខ ៤២៨ ផ្លូវ កម្ពុជាក្រោម ក្រុងភ្នំពេញ ក្នុងនោះមានបុរសម្នាក់ជាអ្នកលក់ ទូរស័ព្ទអាយុប្រហែល ៣០ ឆ្នំា មានមាឌស្តើង និងសហការីម្នាក់ អាយុប្រហែល២០ឆ្នាំ។ ដោយខ្ញុំ ធ្លាប់បានឃើញ នៅក្នុង Page របស់ហាងនេះ បង្ហាញថា មានលក់ទូរស័ព្ទដៃជាផលិតផលរបស់ប្រទេសជប៉ុន(មានប្រព័ន្ធការពារជំរាបទឹក) ខ្ញុំបាន សួររកទូរស័ព្ទនោះ អ្នកលក់ ក៏បានយកទូរស័ព្ទបួន ប្រាំគ្រឿងមកអោយមើល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមខ្ញុំ ក៏បានពិនិត្យទូរស័ព្ទទាំងនោះ រួចបានយកមួយគ្រឿង មកតេស្ត សំលេង ពិនិត្យមើលសំបក អេក្រង់ កាម៉េរ៉ា សេវ៉ា បន្ទាប់មកក៏សុំតេស្ត ជំរាបទឹក អ្នលក់ក៏យល់ព្រមហើយ ក៏បានប្រើសហការីរបស់ខ្លួនអោយចាក់ទឹកបន្តិច ចូលក្នុងប្រអប់ជ័រ រួចហុចមកអោយ ខ្ញុំក៏យកទូរស័ព្ទនោះ ដាក់ចូលក្នុងប្រអប់ជ័រ ផ្លុក ភ្លាមនោះសហការី បានយកទូរស័ព្ទចេញពីប្រអប់ជ័រផ្លែតមក ជូត ខ្ញុំក៏ស្នើរសុំ តេស្តជំរាបទឹករយៈពេលប្រាំនាទី តែអ្នកលក់មិនអនុញ្ញាតិ ហើយក៏និយាយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ គ្រាន់តែរឿងទូរស័ព្ទប៉ុននឹងក៏ល្ងង់ដែរ” ខ្ញុំក៏ឆ្លើយវិញថា “ ខ្ញុំចង់ទិញទូរស័ព្ទដែលមានអាវគ្រោះការពារជំរាបទឹក ដូចដែល Face Book Page របស់ហាងនេះ បានបង្ហាញ” ចំណែកឯអ្នកលក់ទូរស័ព្ទមិនឲ្យតេស្ត ហើយនៅតែបន្តនិយាយថា “ គ្រាន់តែរឿងទូរស័ព្ទប៉ុននឹងក៏ល្ងង់ដែរ” ខ្ញុំក៏ និយាយថា៖ “ខ្ញុំអត់ទិញទូរស័ព្ទនេះទេ” ។ ភ្លាមនោះ អ្នកលក់បាននិយាយថា៖ “បើមិនទិញគឺត្រូវបង់ថ្លៃសេវា” ខ្ញុំតបថា “ ខ្ញុំមិនបង់ព្រោះខ្ញុំ មិនបានប្រើសេវាអ្វីនៅទីនេះទេ!” ពេលនោះអ្នកលក់និយាយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ បើមិនបង់ថ្លៃសេវា……សាកមើលទៅដឹងហើយ …ខ្ញុំនិងហៅគេមកដោះស្រាយ” ខ្ញុំបានតបថា៖ “ហៅមកអីញ្ចឹង……ហៅប៉ូលីសមកផង” អ្នកលក់ទូរស័ព្ទតប៖ “ខ្ញុំនឹងហៅប៉ូលីសមកអីលូវនេះ” ខ្ញុំតប៖ “ អូខេ ខ្ញុំរង់ចាំ” ពេលនោះខ្ញុំអង្គុយ រង់ចាំមួយសន្ទុះ ក៏មានអារម្មណ៍ស្រេកទឹកហើយបាននិយាយទៅកាន់អ្នកលក់ទូរស័ព្វថា៖ “ខ្ញុំរង់ចាំ ប្រាំនាទីទៀតបើគ្មានអ្នកណាមកដោះស្រាយទេ ខ្ញុំទៅហើយ” ពេលនោះអ្នកលក់ទូរស័ព្ទក៏និយាយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“កុំចង់ទៅណា…… ទៅណាមិនបានទេ……” ហើយក៏មកអង្គុយក្បែរខ្ញុំ ។ ប្រាំនាទីបានកន្លងផុតទៅ ខ្ញុំបាននិយាយថា៖ ” ខ្ញុំ ស្រេកទឹក ខ្ញុំទៅទិញទឹកផឹក” ពេលនោះ អ្នកលក់ទូរស័ព្វបានក្រោកមកឈរពាំងមុខខ្ញុំ ក្បែរទ្វារហាងហើយនិយាយថា ” កុំចង់គេចទៅណា…នៅទីនេះហើយ” ខ្ញុំក៏ក្រោកដើរហើយនិយាយថា ” ខ្ញុំមិនចង់គេចទៅណាទេ ខ្ញុំស្រេកទឹក ខ្ញុំទៅទិញទឹកផឹក បើមិនជឿដើរតាមមក” ពេលនោះអ្នកលក់ទូរស័ព្វក៏ស្ទុះទៅក្របួចកអាវខ្ញុំ ហើយរុញខ្ញុំបុកនឹងទ្វារ ធ្វើអោយខ្ញុំ ឈឺបន្តិចបន្តួច តែខ្ញុំមិនតដៃទេ ទោះដឹងថាខ្លួឯងមានកំលាំងអាចចាប់លើកអ្នកលក់ទូរស័ព្ទបោះចោលក៏បានតែខ្ញុំមិនធ្វើព្រោះមិនចង់ប្រើហឹង្សា គ្រាន់តែព្យាយាមរើខ្លួន ចេញទៅក្រៅហាងដើម្បីទិញទឹកផឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលដែលកំពុងតែរើខ្លួនចេញពីទ្វារហាង អ្នកលក់ទូរស័ព្វ បានព្យាយាមមួលកអាវខ្ញុំហើយស្រែកយ៉ាងខ្លាំងៗថា “ចោរៗ……!!! …ចោរៗ……!!!…ចោរៗ………!!!” ពេលនោះ អ្នកធ្វើការនៅមុខហាង ហុងកុង បាញ់ថ្នាំម៉ូតូ ជាច្រើននាក់ ផ្អើល បានដាក់ការងារចុះហើយនាំគ្នាងាកមកមើលព្រោងព្រាត ចំណែកអ្នកធ្វើដំណើរតាមដងផ្លូវកម្ពុជាក្រោម ត្រង់ ចំណុចកើតហេតុ នោះបាននាំគ្នាឈប់ មានអ្នកខ្លះចុះពីលើម៉ូតូ ដោះមួកសុវត្ថិភាពពីក្បាល កាន់ណែនក្នុងដៃ ទំនងជាចង់វ៉ៃខ្ញុំហើយមនុស្សមួយចំនួនទៀតក៏មានឥរិយាបថចង់វ៉ៃដែរ ភ្លាមៗនោះ ខ្ញុំបានលើកដៃស្តាំ ចង្អុលម្រាមទាំងប្រាំសំដៅទៅអ្នកលក់ទូរស័ព្ទ ហើយស្រែកខ្លាំងៗថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ បងប្អូន លឺហើយថា គាត់បានចោទខ្ញុំថាជា ចោរ……!!!…តើខ្ញុំជាចោរដូចដែលគាត់បានចោទដែរឬអត់……? សូមបងប្អូនចាំបន្តិច ប៉ូលីសមកដល់ឥលូវហើយ” ខណៈនោះ មហាជនដែលកំពុងតែចោមរោមនៅឈរទ្រឹង ខ្ញុំក៏ដំណាលរឿងរ៉ាវក្នុងហាងប្រាប់មហាជនលឺៗ ស្រាប់តែអ្នកលក់ទូរស័ព្ទ ព្យាយាមទាញខ្ញុំចូលទៅក្នុងហាងវិញ តែខ្ញុំមិនទាន់ ចូលក្នុងហាងភ្លាមទេ ព្រោះខ្លាចផ្ទុះរឿងក្នុងហាង គេចោទបានតាមចិត្ត ពេលនោះស្រាប់តែមានបុរសម្នាក់ចេញពីហាងក្បែនោះមកដកយកទូរស័ព្ទពីហោប៉ៅខ្ញុំ២គ្រឿង ខណៈនោះខ្ញុំបានចាប់យកទូរស័ព្ទទាំង២នោះដាក់ក្នុងហោប៉ៅវិញ ហើយប្រាប់ទៅវិញថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ទូរស័ព្ទ ខ្ញុំតើ!” ហើយបុរស់ម្នាក់នោះបំរុងចាប់ខ្ញុំ មកឆែកឆេរ តែខ្ញុំក៏បាននិយាយថា “ពេលនេះមានតែប៉ូលីសទេដែលអាចប៉ះខ្លួនខ្ញុំបាន!” ឮដូច្នោះបុរសនោះក៏ដកខ្លួនចេញទៅវិញ ស្របពេលនោះដែរមានបុរសម្នាក់មាឌធំ អាយុប្រហែលជាជាង ៤០ឆ្នាំ ដុះក្បាលពោះបន្តិច និងប៉ូលីសម្នាក់ បានមកដល់។ ប៉ូលីស និងបុរសមាឌធំនោះបានហៅខ្ញុំចូលទៅដោះស្រាយគ្នាក្នុងហាងវិញ ខ្ញុំបានប្រាប់ថា “មានប៉ូលីសទៅជាមួយខ្ញុំ ទើបខ្ញុំព្រមចូលទៅក្នុងហាងដើម្បីដោះស្រាយគ្នាវិញ!”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលចូលដល់ក្នុងហាងបុរសមាឌធំបានអង្គុយលើកៅអី យ៉ាងនឹងធឹងសហការីម្នាក់នៅខាងក្នុងកំពុងតែស្ដាប់ អ្នកលក់ទូរស័ព្ទ និងខ្ញុំដំណាល់រឿងប្រាប់ប៉ូលីសម្ដងម្នាក់ ក្រោយពីស្ដាប់ចប់សេចក្តី ប៉ូលីសបាននាំអ្នកលក់ទូរស័ព្ទ ចូលទៅក្រោយ ហើយមួយសន្ទុះក្រោយមកអ្នកទាំងពីរបានត្រលប់មកវិញ បន្ទាប់ប៉ូលីសបានហៅខ្ញុំទៅក្រោយម្ដង ដើម្បីបញ្ចុះបញ្ចូលក្នុងគោលបំណងសម្របសម្រួល ដើម្បីបញ្ចប់រឿង ខ្ញុំក៏បានយល់ព្រមតាមប៉ូលីសហើយដើរចេញមកក្រៅ ជាមួយប៉ូលីសវិញ និងសុំយកស៊ីមកាតរបស់ខ្លួនដែលបានដាក់តេស្តនៅក្នុង ទូរស័ព្ទដែលបំរុងនឹងទិញនោះ ហើយក៏លាប៉ូលីសដើរចេញក្រៅទៅ ។
ជាចុងក្រោយ គ្រាន់តែចង់ចែករំលែកបទពិសោធន៍អាក្រក់មួយនេះដល់បងប្អូនឲ្យបានដឹង និងមានការប្រុងប្រយ័ត្ន កុំឲ្យជួបដូចខ្ញុំ៕