បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងចោរម្នាក់ឈ្មោះ Anan Komlawanit អាយុ ២៣ ឆ្នាំត្រូវបានប៉ូលីសចំនួន ២០០ នាក់ បានសហការគ្នាចាប់ ក្នុងគោលបំណងយកទៅលក់ ដាក់ចូលក្នុងទ្រុងដែកវិញ បន្ទាប់ពីប្រើក្បិចបោកបញ្ឆោតប៉ូលីសម្នាក់ ដើម្បីគេចខ្លួនពីក្នុងមន្ទីរឃុំឃាំង ។
ប៉ូលីសជាន់ខ្ពស់លោក Ratchada Supawong បានឲ្យដឹងថា នគរបាលរងការចាញ់បោករបស់ Anan បានពន្យល់ថា ក្នុងអំឡុងពេលនៃហេតុការណ៍នោះ ជនសង្ស័យរូបនេះ បានស្រែកយំឡើងខ្លាំងៗថា មានពស់១ក្បាល កំពុងចេញមកពីក្នុងបំពង់នៃបន្ទប់ឃុំខ្លួន ។ នៅពេលនោះ គាត់ក៏បានចូលមកក្នុងទ្រុងដែកចំនួន ៤ ដើម្បីស្វែងរកពស់ ។
ប៉ុន្តែ នៅពេលចូលមកលើកចុងក្រោយ មានការធ្វេសប្រហែសពុំនឹកស្មានដល់ ជាហេតុធ្វើឲ្យ Anan ឃើញឱកាសល្អបើកទ្វាររត់ចេញ និងសូម្បីចាក់សោរឲ្យមន្ត្រីនោះជាប់ក្នុងទ្រុងវិញម្តងទៀតផង ។ប៉ុន្តែទោះយ៉ាងណា ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនមកវិញ ហើយឥឡូវនេះ កំពុងប្រឈមមុខការចោទប្រកាន់បន្ថែម សម្រាប់ការរត់ចេញពីមន្ទីរឃុំឃាំងនឹងជាប់ទោសពីបទចាក់សោរឲ្យមន្ត្រីម្នាក់ជាប់ខាងក្នុងកន្លែងឃុំឃាំង ។
សូមទស្សនាវីដេអូខាងក្រោម៖