យន្តហោះដឹកអ្នកដំណើរប៊ូអ៊ីង ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air របស់ឥណ្ឌូនេស៊ីបានធ្លាក់ចូលសមុទ្រកាលពីថ្ងៃសៅរ៍បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ីតាមជើងហោះហើរក្នុងស្រុកមួយ ដែលមានផ្ទុកមនុស្ស សរុបចំនួន ៦២ នាក់នៅលើយន្តហោះនោះ ហើយជោគវាសនារបស់ជ-ន-រ-ង-គ្រោះមិនទាន់ដឹងនៅឡើយទេ។
ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ីបានអោយដឹងនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១នេះថា ពួកគេបានរកឃើញសញ្ញាមួយពីយន្ដហោះដឹកអ្នកដំណើរប៊ូអ៊ីងនោះ និងបានរកឃើញបំណែកសាកស-ពខ្លះៗផងដែរនៅឆ្នេរសមុទ្រមួយកន្លែង។អ្នកនាំពាក្យមន្រ្តីប៉ូលិសនៅហ្សាកាតាលោក Yusri Yunus បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ Metro ថា គិតមកដល់ព្រឹកនេះយើងបានរកឃើញកាបូបចំនួនពីរ ដែលជារបស់អ្នកដំណើរក្នុងយន្តហោះ។
ចំណែកឯរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Budi Karya បានថ្លែងប្រាប់សន្និសិទសារព័ត៌មានថាមានមនុស្ស សរុបទាំងអស់៦២ នាក់បានជិះយន្តហោះ SJ 182 មានទាំងនាវិក ១២ នាក់នៅក្នុងនោះផងដែរ។ក្នុងនោះគេហទំព័រ detik.com បានដកស្រង់សម្តីលោក Budi Karya ដែលលោកមានប្រសាសន៍ថាយន្ដហោះនេះបានធ្លាក់នៅជិតកោះ Laki ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីអាកាសយានដ្ឋាន។
ទីភ្នាក់ងារជួយសង្គ្រោះBasarnas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបញ្ជូនមនុស្សមួយក្រុមទៅតំបន់កោះមួយពាន់ ដើម្បីជួយក្នុងការស្វែងរកជ-ន-រ-ង-គ្រោះ “បន្ទាប់ពីការធ្លាក់យន្តហោះ Sriwijaya Air SJ 182” ។គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូនេស៊ីបានមានប្រសាសន៍ថាអ្នកដំណើរទាំងអស់ដែលនៅលើយន្តហោះគឺជាជនជាតិឥណ្ឌូនេស៊ី។
មន្ត្រីកងទ័ពជើងទឹកបានអោយដឹងថាកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានចង្អុលបង្ហាញពីទីតាំងនៃយន្តហោះដែលបាត់ខ្លួន ហើយនាវាត្រូវបានបញ្ជូនទៅកាន់ទីនោះ។អាជ្ញាធរមិនអាចនិយាយអ្វីបាននោះទេ ថាតើអ្នកដំណើរទាំងអស់អាចនៅមានជីវិតរស់រានឫក៏អត់។ បើយើងក្រឡេកទៅមើលសាច់ញាតិរបស់អ្នកផ្ទុកនៅលើយន្តហោះវិញ ពួកគាត់បានឈរតម្រង់ជួនគ្នា រង់ចាំទទួលសាកស-ព ទាំងទឹកមុខស្រពាប់ស្រពោន រលីងរលោងទឹកភ្នែក ពីព្រោះពួកគាត់ជឿជាក់ថាសាច់ញាតិរបស់ពួកគាត់ដែលនៅលើយន្តហោះគឺស្លា-ប់ទាំងអស់ហើយ បើទោះបីជាសាកស-ពមិនទាន់រកឃើញក៏ដោយ។ អត្ថបទ៖ Postnews online
សូមទស្សនាវីដេអូខាងក្រោម៖