រាជធានីភ្នំពេញ៖ ករណីចោរធ្វើសកម្មភាពឆក របស់របរមានតម្លៃ ក៏ដូចជាទូរស័ព្ទ កាបូប ជាពិសេសចំពោះនារីៗ នៅតែជាបញ្ហាស្ទើតែរាល់ថ្ងៃ ដែលកើតមានឡើង ។ ករណីនេះវាមិនត្រឹមតែធ្វើឲ្យបាត់តបស់ដែលមានតម្លៃនោះទេ វាអាចបណ្ដាយឲ្យរងរបួស រហូតដល់បាត់បង់ជិវិតក៏មានច្រើនករណីដែរ។
យ៉ាងណាមិញយោងតាមរយៈគណនីហ្វេសប៊ុករបស់កញ្ញាម្នាក់ ឈ្មោះ Dara Leaknaបានសរសេររៀបរាប់ឲ្យដឹងថា៖«លុយនៅក្នុងកាបូបខ្ញុំតែ3មុឺនទេ កាតATMរបស់ខ្ញុំតេីអ្នកអាចប្រេីបានទេ ស្គាល់លេខកូតទេ កាតបន្ទប់ខ្ញុំតេីអ្នកអាចប្រេីបានទេស្គាល់ជាន់ស្គាល់លេខបន្ទប់ទេ
សន្តិសុខ24hចូលបានទេ តេីវាសមតំលៃទេដែរខ្ញុំត្រូវមករងគ្រោះព្រោះចិត្តតិរឆ្ឆានរបស់អ្នក ខ្ញុំមិនចង់គិតទេបេីយប់មិញខ្ញុំជិះលឿនជាងនេះខ្ញុំទៅជាយ៉ាងណា បេីពេលខ្ញុំដួលមានឡានធំមកពីក្រោយជីវិតអាចនៅសល់ទេ អ្នកដឹងថាបេីអ្នកឆក់សង្ឃឹមតិចណាស់ថានឹងបានព្រោះកាបូបខ្ញុំស្ពាយពាក់ឆៀងខ្សែរកាបូបខ្ញុំធំក្រាស់ តែដឹងប្រាកដណាស់ថាខ្ញុំនឹងមានគ្រោះថ្នាក់ តេីចឹត្តពួកអ្នកសាងពីអ្វី?
តេីហេតុផលកន្លែងណាដែរធ្វេីអោយខួរអ្នកមេីលឃេីញថារបរលួចឆក់ជារឿងសប្បាយ បេីយប់មិញអ្នកត្រូវគេចាប់បានរឺជ្រល់ទៅបុកឡានស្លាប់វាសមតំលៃហេីយមែនទេ…គ្រួសារខ្ញុំស្រលាញ់ខ្ញុំណាស់ថ្នមដូចកែវបារម្ភ៍ណាស់ភយ័ណាស់ តែបែរមកត្រូវខូចមុខខូចមាត់ឈឺពេញទាំងខ្លួន ជេីងជ្រៅដល់ឆ្អឹងស្ទេីរតែនឹងដាច់សសៃរទៀតក្នុងមួយពព្រិចភ្នែក
ដោយសារតែអំពេីបាតសង្គមពួកអ្នកឯង បេីគ្រួសារខ្ញុំដឹងមុនថាខ្ញុំនឹងមកត្រូវទទួលរឿងបែបនេះពួកគាត់សុខចឹត្តធ្វេីលុយអោយជ្រុះគុណនឹងលុយក្នុងកាបូបខ្ញុំរាប់រយពាន់ដងអោយទៅអ្នក ព្រោះសំរាប់ពួកគាត់ជីវិតខ្ញុំមានតំលៃណាស់ ស្ពានតិចណូ 12/01/2021 9យប់» ៕