ដំរីព្រៃមួយក្បាលបានបង្កហេតុរហូតមានមនុស្សស្លាប់ ក្នុងជំរុំអ្នកបោះតង់ក្នុងព្រៃឧទ្យានជាតិមួយកន្លែងក្នុងប្រទេសថៃ បង្កឲ្យមានការតក់ស្លុតជាខ្លាំង ពិសេសសម្រាប់អ្នកដែលចូលចិត្តដើរព្រៃជាក្រុម។
ហេតុការណ៍នេះបានកើតឡើងយប់មិញនៅប្រហែលម៉ោង២រំលងអាធ្រាត្រ នៅក្នុងឧទ្យានជាតិខៅយៃ (ភ្នំធំ) ក្នុងប្រទេសថៃ។ ភ្លាមៗក្រោយដឹងថាដំរីវាយប្រហារជាន់បំផ្លាញតង់ អ្នកនៅក្បែរនោះបានរត់ទៅរកគេជួយ ដោយជនរងគ្រោះដេកក្នុងតង់ត្រូវដំរីជាន់រហូតដល់ស្លា.ប់។
ដំរីបង្កហេតុត្រូវអ្នកភូមិសង្ស័យថា ដើរស្វែងរកអាហារ និងមានអាយុខ្ទង់៣០ឆ្នាំ រីឯជនរងគ្រោះដែលត្រូវដំរីជាន់ស្លា.ប់មានឈ្មោះ ចិត្រប៊ុន ភេទប្រុស ជាភ្ញៀវទេសចរជនជាតិថៃ៕អត្ថបទ៖ sabay