គួររំលឹកឡើងវិញបន្តិចផងដែរថា យឿន ពិសី គឺជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ ដែលទទួលបានការផ្ញើសារបោះឆ្នោតច្រើនជាងគេ ក្នុងចំណោម បេក្ខជនដែលចូលមកប្រឡងជាច្រើននាក់ទៀត នេះក៏ព្រោះតែ ពិសី មានទឹកដមសំនៀងដ៏ពីរោះរណ្តំ ទើបអាចទាក់ចិត្តអ្នកគាំទ្រ បាន។
ចំណែកថ្មីៗនេះ គេឃើញ យឿន ពិសី បានរកឃើញស្នេហ៍ពិតហើយ មើលទៅខាងស្រី ពិតជាស្រស់ស្អាតណាស់ ហើយអ្នកទំាងពីរ ក៏បានដឹកដៃគ្នាថតរូប Pre Weddding សម្រាប់ត្រៀមចូលរោងការ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ស្អែកនេះតែម្តង។
នៅទីបំផុត យឿន ពិសី និងគូស្នេហ៍ ឈ្មោះ ហេង កក្កដា បានចូលរោងការថ្ងៃនេះហើយ ព្រមទំាងបានស្លៀកប៉ុន្មានឈុតនេះ ក្នុងពិធីសូត្រមន្ត មង្គលការខ្លួន មើលទៅស្រស់ស្អាត និងសមគ្នាណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងប្រកបដោយក្តីសប្បាយរីករាយ ជាពិសេស កូនកំលោះ និងកូនក្រមុំ ញញឹម រំភើប ឡើងបិទមាត់លែងជិតហើយ។
ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនរបស់ ម្ចាស់ពានរូបនេះ បាននាំគ្នាចូល comment សម្តែងការ អបអរសាទរ និងជូនពរ ឲ្យអ្នកទំាងពីរស្រឡាញ់គ្នាជារៀងរហូត ដល់ចាស់កោងខ្នង ជួបប្រទះសំណាងល្អ សុខភាពល្អ ពេញមួយជីវិត។ អត្ថបទ៖ Pressnewstoday
សូមទស្សនាវីដេអូខាងក្រោម៖