ប្រទេសហ្វ៊ីពីន៖បើយោងតាមបណ្តាញសង្គមដែលបានបង្ហោះចែកចាយពេញពិភពលោកទាក់ទងទៅនឹងហាងកាហ្វេមួយកន្លែងមានឈ្មោះ Cafe Editha បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបានច្នៃប្រឌិតយកស្លឹកដួងធ្វើជាទុយយោបឺតជំនួសទុយយោប្លាស្ទិក ។ការច្នៃប្រឌិតបែបនេះមិនត្រឹមតែជួយបរិស្ថានប៉ុណ្ណោះទេថែមទាំងជួយដល់សុខភាពរបស់អ្នកទាំងអស់គ្នាបានថែមទៀតផង។
ចំណែកអ្នកគ្រប់គ្រងហាងកាហ្វេខាងលើឈ្មោះលោកស្រី Sarah Tiu បានឱ្យដឹងថា ការប្រើប្រាស់ទុយោធ្វើពីស្លឹកដូងនេះគឺជាការទាក់ទាញមួយផង និង ជាការកាត់បន្ថយការប្រើប្រាស់បា្លស្ទិចបានមួយផ្នែកផង ខណៈស្លឹកដូចជាធនធានមានស្រាប់យ៉ាងច្រើននៅខេត្តរបស់ខ្លួន ។វារឹមតែល្អទៅលើហាងរបស់យើងដោយមានភាពទាក់ទាញព្រោះតែទុយយោបឺតនេះ។