ចែកាច់ នាងពួន ឈើពុក សុកឆ្មា ឬស្នែងក្តាន់ញ៉ែង គេជឿថា ជាវត្ថុស័ក្តិសិទ្ធិ ត្រជាក់ត្រជំ និង មានមុខងារផ្សេងៗគ្នាដូចជា កាប់មិនមុត ដុតមិនឆេះ ឬបាញ់មិនត្រូវ ខ្មោ.ច.ធ្វើមិនជល់ជាដើម។ យ៉ាងណាមិញ បុរសម្នាក់នេះមានស្នែងក្តាន់ញ៉ែងពាក់ នឹងក ឱ្យតែបៀមវាចូលក្នុងមាត់ មានកម្លាំង.ត.ណ្ហាដូចក្របីឡើងក រួ.ម.ភេ.ទ.ម្តងៗមានរយៈពេលរាប់ម៉ោង រហូតធ្វើឱ្យប្រពន្ធធ្លាក់ខ្លួនស្គមប្រាណ។នាង ជា មីន អាយុ៣៣ឆ្នាំ រស់នៅភូមិពងទឹក ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះ អ៊ុង ជា អាយុ ៧៩ឆ្នាំ ម្តាយឈ្មោះ ថាន់ មិត្ត ( ស្លា.ប់ )។
រូបនាងជាកូនពៅក្នុងចំណោមបងប្អូន ៣នាក់ ( ប្រុស១ ស្រី២ )។
លុះធំពេញក្រមុំ អាយុ ២១ឆ្នាំ នាងបានរៀបការជាមួយប្តីឈ្មោះ យ៉ប ផេង សព្វថ្ងៃអាយុ ៣៨ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានតែកូនប្រុសម្នាក់គត់។ នាងបញ្ជាក់ថា មូលហេតុដែលមិនមានកូនស្រីប្រើនឹងគេ មកពីការប្រព្រឹត្តិ ( រួ.ម.ភេ.ទ ) របស់ប្តីខ្លាំងពេក រហូតធ្វើ ឱ្យនាងធ្លាក់ខ្លួន មានជំងឺស្ត្រីប្រចាំកាយ ( ធ្លាក់ស ) ស្គមរីងរៃ សល់តែស្បែកដណ្តប់ឆ្អឹង ស្ទើរតែគ្មានកម្លាំងនៅក្នុងខ្លួន ដើរមិនរួច។ តាមពិតទៅ ប្តីរបស់នាងមានរូបរាងមិនមាំមួន មានសាច់ដុំ មិនធំដូចប្រុសផ្សេងទេ ហើយកម្លាំងក៏មិនសូវជា ខ្លាំងក្លាប៉ុន្មានដែរ ប៉ុន្តែមកពីប្តីមានវត្ថុស័ក្តិសិទ្ធិ ( ស្នែងសត្វក្តាន់ញ៉ែង ) ដាក់ជាប់ខ្លួន ដែលជាកេរ្តដំណែល តាំងពីជីដូនជីតារបស់ប្តីជាច្រើនជំនាន់មកហើយ និង មានប្រសិទ្ធភាពបំផុតសម្រាប់បង្កើនកម្លាំងប្រយុទ្ធលើសមរភូមិកាមគុណ។
នាង ជា មីន ឱ្យដឹងបន្តថា ដើមឡើយនាងមិនជឿលើអនុភាពរបស់វត្ថុស័ក្តិសិទ្ធិនេះទេ។ ប៉ុន្តែប្តីបានសាកល្បង ឱ្យនាងភ្លឺភ្នែកតែញឹក ពោលគឺឱ្យតែប្តីយកវាមកបៀមនៅក្នុងមាត់ មានកម្លាំងត.ណ្ហា ដូចក្របីឡើងក គឺអា.អូ.ន.តូ.ចរបស់ប្តី បះឆ្កឺតរហូត មិនបាក់កថមថយកម្លាំងឡើយ រួ.ម.ភេ.ទម្តងៗមានរយៈពេលកន្លះម៉ោងទៅ ១ម៉ោងឯណោះ នៅតែមិនទន់ក ទាល់តែប្តីអស់អារម្មណ៍ងើប ដើរចេញ ឬ ខ្ជាក់វាចេញមកវិញ។ ប៉ុន្តែ បើប្តី រួ.ម.ភេ.ទ មិនបៀមវត្ថុស័ក្តិសិទ្ធិនេះជាជំនួយទេ យ៉ាងយូរណាស់តែ ១ឬ២នាទី នាគរាជរបស់ប្តីក្អែរពិសបាត់ទៅហើយ ធ្វើឱ្យនាងជឿជាក់លើលោកនេះ ពិតជាមានវត្ថុស័ក្តិសិទ្ធិមែន។
នាង ជា មីន បញ្ជាក់ថា វត្ថុស័ក្តិសិទ្ធិស្នែងក្តាន់ញ៉ែងនេះ ប្តីស្រឡាញ់និងថែរក្សាយ៉ាងប្រយ័ត្នប្រយែងណាស់ ដាក់នៅជាប់ខ្លួន ២៤ម៉ោង ដោយជួលជាងឱ្យធ្វើប្រាក់ស្រោបពីលើ ច្នៃជាបន្តោងពាក់ជាប់កជានិច្ច ព្រោះវាជាវត្ថុប្រចាំត្រកូលរបស់ប្តី ទោះជាកន្លងមក មានអ្នកមកសុំទិញ ហ៊ានឱ្យតម្លៃខ្ពស់ ក៏ប្តីមិនព្រមលក់ដែរ។ ចំណែកនាងវិញ ព្រោះតែប្តីប្រើវត្ថុស័ក្តិសិទ្ធិនេះ បង្កើនកម្លាំងក្នុងសមរភូមិ កា.ម.គុណ ទើបធ្វើឱ្យនាងធ្លាក់ខ្លួនមានជំងឺប្រចាំកាយ បង្ខំចិត្តលក់ដីស្រែកេរ្តអាករ និង ទ្រព្យសម្បត្តិមួយចំនួនទៀត យកប្រាក់បង់ថ្លៃសេវាគ្រូពេទ្យព្យាបាលជំងឺរបស់ខ្លួន។
ពេលនោះ គ្រូពេទ្យប្រាប់ឱ្យតម ការ រួ.ម.ភេ.ទមួយរយៈ ទើបមានសង្ឃឹមបានជាសះស្បើយ។ ប៉ុន្តែ ប្តីនាងមិនស្គាល់ពីសុខទុក្ខប្រពន្ធទេ ព្រោះអត់ចំណីលើគ្រែនេះមិនបាន ទើបអាការជំងឺរបស់នាងមិនជាសះស្បើយមកទល់សព្វថ្ងៃ។
មិនត្រឹមតែប៉ុណ្ណឹងទេ ប្តីតែងលួចទៅមានស្រីញីនៅខាងក្រៅជាបន្តបន្ទាប់។ ហើយបើតាមនាងដឹង ស្រីដែលបានរួ.ម.ភេ.ទជាមួយប្តីនាង សុទ្ធតែមានជំងឺស្ត្រីដូចជានាងដែរ។
ចំណែកលោក យ៉ប ផេង ជាប្តីឱ្យដឹងក្នុងលក្ខខណ្ឌ មិនឱ្យថតរូបឱ្យដឹងថា លោកពិតជាមានវត្ថុស័ក្តិសិទ្ធិនេះដាក់ជាប់ខ្លួនមែន និង មានអ្នកធំលំដាប់ឯកឧត្តម ឧកញ៉ា រស់នៅក្រុងភ្នំពេញ មកសុំចែកទិញពីលោក ហ៊ានឱ្យតម្លៃ ១ម៉ឺនដុល្លារឯណោះ។ ប៉ុន្តែ លោកមិនព្រមលក់ ព្រោះវាជាវត្ថុស័ក្តិសិទ្ធិរបស់ដូនតាលោក ជាច្រើនជំនាន់មកហើយ មិនអាចឱ្យធ្លាក់ទៅក្នុងដៃអ្នកផ្សេង ត្រឹមជំនាន់លោកបានឡើយ។
អ្នកស្រី ជា ម៉ន អាយុ ៤១ឆ្នាំ ជាបង, លោកយាយ ខាន់ ជា អាយុ៦៣ឆ្នាំ ជាមីង និង អ្នកស្រី ណុំ សាង អាយុ៥០ឆ្នាំ បានឱ្យដឹងស្របគ្នាថា កាលដើមឡើយ នាងមីនជាប្រពន្ធបានលាក់បាំង រឿងលើគ្រែប្តីប្រពន្ធនាងមិន ឱ្យអ្នកណាដឹងឡើយ ទើបតែពេលនេះ នាងទប់ទល់ជាមួយប្តីខ្លាំងការងារយប់លែងជាប់ រហូតធ្លាក់ខ្លួនស្គមប្រាណ ទើបដាច់ចិត្តទម្លាយការពិតនេះឱ្យបងប្អូន និង អ្នកជិតខាងបានដឹងថា ប្តីរបស់នាងប្រើវត្ថុស័ក្តិសិទ្ធិប្រចាំត្រកូល បង្កើនកម្លាំងឱ្យ.រួ.ម.ភេ.ទជា មួយប្រពន្ធបានយូរដល់ទៅរាប់ម៉ោងឯណោះ តើមានស្រីណាទប់ទល់ជាប់នោះ? បើបុរសជាប្តី មិនកែប្រែទម្លាប់នេះទេ ឬ មិនផ្អាក រួ.ម.ភេ.ទមួយរយៈ ប្រហែលស្ត្រីជាប្រពន្ធមិនងាយជាសះស្បើយពីជំងឺឡើយ។
គួរបញ្ជាក់ថា ក្តាន់ញ៉ែង ជាសត្វព្រៃមួយ ប្រ.ភេ.ទស្ទើរតែផុតពូជទៅហើយ ដោយសារស្នាដៃមនុស្សស.ម្លា.ប់។ វាមានរូបរាងដូចសត្វឆ្កែ តែក្រចកជើងដូចសត្វឈ្លូស ហើយមានទម្ងន់មិនលើសពី ៣គីឡូក្រាមឡើយក្នុងមួយក្បាល។
វាជាសត្វមួយដែលមានកម្លាំងដ៏មហិមាខាងបន្តពូជ ព្រោះឈ្មោលមួយក្បាលអាចរ៉ាប់រងញីពី២០-៣០ក្បាលឯណោះ មិនមានញីមួយណាអត់ឡើយ។ ចំណែកក្តាន់ញែងឈ្មោលមួយក្បាលមានដុះស្នែង ឬណុបនៅលើក្បាល គឺអាចនិយាយបានថា ជាវត្ថុស័ក្តិសិទ្ធិ មិនខុសពីចែកាច់ ឬនាងពួនឡើយ តែវាកម្រនឹងមានសត្វក្តាន់ញ៉ែងដុះស្នែង ឬណុបណាស់ រាប់រយក្បាលទើបមានមួយក្បាល៕