អ្នកជំនាញជាច្រើនបានបង្ហាញឱ្យដឹងថា បះលិង្គពេលព្រឹក ជាសញ្ញាបង្ហាញពីស្តង់ដាសុខភាព ។ ជំងឺជាច្រើនអាចប៉ះពាល់ដល់មុខងារផ្លូ.វភេ.ទ និងការបះលិង្គ ។
និយាយឱ្យខ្លីទៅ បើសិនបះលិ.ង្គខ្សោយ ឬខកខានមិនបះអាចជាសញ្ញានៃភាពចាស់ ឬដោយសារសម្រាកបានតិច ឬជារោគសញ្ញានៃជំងឺផ្សេងៗ ។
យោងតាមការសិក្សាជាច្រើនបានអះអាងថា មានកត្តា ៦យ៉ាងដែលរារាំងធ្វើឱ្យអាអូនតូចបុរសលែងបះរឹងឡើងទៀតនៅពេលព្រឹក៖
១. អាយុ
តាមធម្មតា បុរសក្នុងវ័យបន្តពូជតែងតែបះអាអូនតូចរឹងឡើងញឹកញាប់ជារៀងរាល់ព្រឹក ក៏ដូចជារយៈពេលបះបានយូរ ។ ពេលអាយុជាង ៣០ឆ្នាំ អាអូនតូចដែលធ្លាប់បះរឹងនឹងកាន់តែចុះអន់ខ្សោយឡើង ។ ទោះជាយ៉ាងណា មនុស្សចាស់នឹងលែងបះលិ.ង្គជារៀងរាល់ព្រឹកទៀតហើយ តែនៅអាចមានក្តីសុខនឹងការរួ.មរ័.ក្ស ។
២. ថ្នាំ
ឱសថលើសឈា.ម ឱសថទឹកនោមផ្អែម…អាចធ្វើឱ្យការបះអាអូនតូចជារៀងរាល់ព្រឹកត្រូវអន់ខ្សោយទៅ ។
៣. ចំនួនម៉ោងគេង
គេងបានគ្រប់គ្រាន់នឹងជួយបង្កើនការផលិតអរម៉ូនភេ.ទបុរស ដូច្នេះអាអូនតូចបុរសនឹងឧស្សាហ៍បះរឹងឡើងរៀងរាល់ព្រឹក ។
៤. ទម្លាប់អាក្រក់
ជក់បារី និងផឹកស្រាច្រើន កាលវិភាគប្រចាំថ្ងៃមិនបានទៀងទាត់ ក៏អាចប៉ះពាល់ដល់អាការៈបះអាអូនតូចដែរ ។
៥. អារម្មណ៍
ឧស្សាហ៍ខឹងមួម៉ៅ និងតានតឹងច្រើនអាចកាត់បន្ថយសកម្មភាពបះអាអូនតូចជារៀងរាល់ព្រឹក ។
៦. អស់កម្លាំង
អស់កម្លាំង ហើយនឿយហត់ខួរក្បាលច្រើននឹងប៉ះពាល់ដល់ការបះអាអូនតូចរៀងរាល់ព្រឹក ៕