កម្សាន្ត៖ មនុស្សម្នាក់ៗ កើតមកមិនថាប្រុស ឬក៏ស្រីទេសុទ្ធតែមានតម្លៃរៀងខ្លួន ហើយម្នាក់ៗក៏សុទ្ធតែអាចសម្តែងចេញនូវក្តីស្រឡាញ់ទៅតាមធម្មជាតិរបស់ខ្លួន ដែលមានមិនថាការស្រឡា ញ់ភេ ទដូចគ្នាឬស្រឡាញ់ភេទផ្ទុយគ្នានោះទេ។
ជាក់ស្តែងបច្ចុប្បន្ន មិនថាតែនៅក្រៅប្រទេស ឬក្នុងប្រទេសកម្ពុជានោះទេ ក៏មានការបើកចំហយ៉ាងច្រើនមកហើយពីទំនា ក់ទំនងភេទដូចគ្នា ដែលក្តីស្រឡាញ់ទាំងនេះគឺបានកើតឡើងដូចទៅនឹងក្តីស្រឡាញ់ភេទផ្ទុយគ្នាយ៉ាងដូច្នោះ ពោលគឺការចេះផ្ដល់តម្លៃឱ្យគ្នា មិនរើសអើងគ្នា ទទួលស្គាល់នូវការពិតរវាងគ្នានឹងគ្នា។
ក្នុងនោះបើក្រឡេកមកមើលតារាស្រី ២ដួង មានប្រជាប្រិយភាព និងសម្រស់ស្រស់ស្អាត ដែលមានដូចជាតារាបង្ហាញម៉ូដកូនកាត់ខ្មែរ-អ៊ីតាលី ម៉ៃយ៉ា និងតារាចម្រៀង អេននី ហ្សាម ឯនេះវិញក៏ហាក់មិនលាក់លៀមពាក់ព័ន្ធនឹងជីវិតឯកជនរបស់ខ្លួន ដែលមានទំនាក់ទំនងស្នេហាភេ ទដូចគ្នាដល់មហាជនអ្នកគាំទ្ររបស់ខ្លួននោះឡើយ។
១.តារាបង្ហាញម៉ូដ ម៉ៃយ៉ា៖ តារាស្រី ម៉ៃយ៉ា បានធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលរួចមកហើយកាលពីកំឡុងឆ្នាំ ២០១៩ ក្រោយ ពីនាងបានបង្ហោះរូបភាពស្និទ្ធស្នាល ជាមួយនឹងគូស្នេហ៍ជាមនុ ស្សស្រីដូ ចគ្នាក្រោយមក មិនបង្អង់យូរស្រីស្អាតរូបនេះ
ក៏បានបើកបង្ហាញជាសាធារណៈថានាង មានទំនាក់ទំនងស្នេហ៍ជាមួយនឹងមនុស្សស្រីដូចគ្នា ដែលជាម្ចាស់ហាងលក់គ្រឿងអល ង្ការអនុស្សាវរីយ៍មួយរូប។ បច្ចុប្បន្ន ម៉ៃយ៉ា និងគូស្នេហ៍ត្រូវបានក្រុមគ្រួសារដឹងឮ និងរស់នៅយ៉ាងមានសុភមង្គលផងដែរ។
២. តារាចម្រៀង អេននី ហ្សាម មិនខុសប្លែកពីតារាបង្ហាញម៉ូដ ម៉ៃយ៉ា នោះទេក្រោយពីបែកបាក់គូស្នេហ៍ជាបុរសហើយនោះ អេននី ហ្សាម ក៏បានប្រកាសនៅដើមឆ្នាំ២០២១ ឥតលាក់លៀមថានាងមានអ្នកស្អំបេះដូងថ្មីហើយ ដែលជាមនុស្សស្រី.ដូចគ្នា។
ក្រោយពីបើកចំហជាសាធារណៈហើយ អេននី ហ្សាម ក៏តែងបង្ហាញពីភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ស្ទើររៀងរាល់ថ្ងៃលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះដែរ បើតាមការបង្ហោះរូប ភាពគូស្នេហ៍ស្រីរបស់ អេននី ហ្សាម ក៏ជាតារាដូចគ្នាដែរ៕ khmerplus