បើអ្នកមិនមែនជាអ្នកវិទ្យាសាស្ដ្រ អ្នកប្រាកដជាងឿងឆ្ងល់ដល់ក្រញាញ់ខួរក្រោយពីឆាកប្រយុទ្ធត្រូវបានបញ្ចប់មួយចម្អិនកំពឹស ដោយចោទសួរខ្លួនឯងថា តើសិ.ចទូទៅគួរតែមានរយៈពេលប៉ុន្មាននាទី? ទោះបីជាអ្នកវិទ្យាសាស្ដ្រក៏នៅមិនទាន់ច្បាស់ក្នុងការឆ្លើយសំណួរនេះដែរ។
វេជ្ជបណ្ឌិត ប្រ៊េនដាន ហ្សៃ ជាចិត្ដវិទូនៃសាកលវិទ្យាល័យឃ្វីនលែន បាននិយាយថា លោកបានដឹងថា សិចមានអត្ថន័យច្រើនជាងការដាក់បញ្ចូលលិ.ង្គចូលក្នុងយោ.នី រួចបាញ់ទឹកកា.ម។ ប៉ុន្ដែទង្វើសេសសល់ដើម្បីបំពេញន័យងាយស្រួលឆ្លើយទេ នោះគឺ ការថើប ឱបរឹត និងបបោសអង្អែលជាដើម។
ដើម្បីឲ្យកាន់តែងាយយល់ យើងគ្រាន់តែផ្ដោតលើការបញ្ចេញទឹកកា.មប៉ុណ្ណោះ។ ការវាស់វែងរយៈពេលមធ្យមចំពោះការបញ្ចេញទឹកកា.មមិនមែនជាកិច្ចការងាយស្រួលប៉ុន្មានឡើយ។ ចុះទម្រាំតែត្រូវសួរមនុស្សម្នាក់អំពីរយៈពេលរបស់ពួកគេទៀត។
វាមានបញ្ហាចម្បងពីរ គឺមនុស្សភាគច្រើនមិនចង់ប្រាប់ត្រង់ ពីព្រោះពួកគេចង់មានមុខមាត់ក្នុងសង្គមដោយគួរតែប្រាប់ពន្លើសពេលវេលា។
បញ្ហាមួយទៀត ពួកគេមិនសូវខ្វល់ខ្វាយពីរយៈពេលរួ.មភេ.ទទេ។ សិចមិនមែនជាកិច្ចការប្រចាំដែលគូស្នេហ៍ទាំងពីរត្រូវតាមដាននោះទេ ហើយការវាស់វែងពេលវេលាដែលគ្មានជំនួយអាចមានការលំបាកពេលប្រតិបត្ដិការជាក់ស្ដែង។
តើការស្រាវជ្រាវបង្ហាញពីអ្វីខ្លះ?
ការសិក្សាដែលលោកវេជ្ជបណ្ឌិតបានសន្និដ្ឋានអំពីពេលវេលាមធ្យមនៃការបញ្ចេញទឹកកាមចំពោះមនុស្សទូទៅដែលពាក់ព័ន្ធនឹងគូស្នេហ៍ ៥០០ គូមកពីជុំវិញពិភពលោកដោយតាមដានលើវេលារួ.មភេ.ទដល់ ៤ សប្ដាហ៍ ដោយប្រើនាឡិកាកំណត់ពេល។
អ្នកចូលរួមបានចុចប៊ូតុង «start» ពេលផ្ដើមដាក់បញ្ចូលលិ.ង្គ និងចុច «stop» ពេលបាញ់ទឹកកា.ម។
ដូច្នេះតើក្រុមអ្នកស្រាវជ្រាវរកឃើញអ្វីខ្លះ? លទ្ធផលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺថា វាមានលក្ខណៈខុសគ្នាយ៉ាងឆ្ងាយ។ វេលាមធ្យមសម្រាប់គូស្នេហ៍នីមួយៗ ចាប់ពី ៣៣ វិនាទី ដល់ ៤៤ នាទី ដែលមានភាពប្លែកគ្នា ៨០ ដង។
ដូច្នេះ វាច្បាស់ណាស់ថា វាគ្មានវេលាមធ្យមចំពោះការរួ.មភេ.ទឡើយ។
វេលាមធ្យមចំពោះគូស្នេហ៍ទាំងអស់ គឺ ៥,៤ នាទី ដែលមានន័យថា បើអ្នកអង្កេតគូស្នេហ៍ទាំង ៥០០ គូចាប់ពីវេលាខ្លី បំផុតដល់យូរបំផុត គូស្នេហ៍ប្រើពេលមធ្យមគឺ ៥,៤ នាទី។ យ៉ាងណា វាមានលទ្ធផលទីពីរផងដែរ។ ជាក់ស្ដែង ការប្រើស្រោមអនាម័យមិនពាក់ព័ន្ធ នឹងពេលវេលា ឬក៏បុរសកាត់ចុងនោះទេ។
វាក៏មិនផ្ដោតសំខាន់លើគូស្នេហ៍មកពីប្រទេសណានោះឡើយ លុះត្រាតែពួកគេមកពីប្រទេសតួកគី ដែលសិ.ចរបស់ពួកគេមានរយៈពេលត្រឹម ៣,៧ នាទីខ្លីជាងអ្នកមកពីបណ្ដាប្រទេសដទៃ ដូចជា ហូឡង់ អេស្ប៉ាញ ចក្រភពអង់គ្លេស និងអាមេរិក។ ការរកឃើញគួរឲ្យភ្ញាក់ផ្អើលមួយទៀតគឺថា គូស្នេហ៍វ័យចំណាស់ ប្រើប្រាស់រយៈពេលរួ.មភេ.ទខ្លីជាងការសិក្សាធ្លាប់ត្រូវបានបង្ហាញកន្លងមក។
តើហេតុអ្វីចាំបាច់ត្រូវប្រើពេលរួ.មភេ.ទយូរអង្វែង?
ជាអ្នកស្រាវជ្រាវជំនាន់ថ្មី លោក ប្រ៊េនដាន ហ្សៃ បានឲ្យដឹងថា ការជជែកពីរយៈពេលរួ.មភេ.ទនេះធ្វើឲ្យលោកឆ្ងល់ថា តើហេតុអ្វីបានវាមានរយៈពេលខុសៗគ្នា? សកម្មភាពសិ.ចដ៏មានអត្ថន័យគឺផ្ដោតលើការបាញ់បញ្ចូលមេជីវិតក្នុងប្រដាប់ភេ.ទស្ដ្រី។
ក្រៅពីចលនាចេញចូលរាប់រយដងក្នុងពេលរួ.មភេ.ទ ហេតុអ្វីត្រូវធ្វើចលនាលើសពីម្ដង សឹមបាញ់ទឹកកា.ម?យើងធ្វើដឹងថា ដោយសារតែវាធ្វើឲ្យរំជើបរំជួលទើបត្រូវធ្វើចលនាចេញចូល។
ជាក់ស្ដែង ទោះយើងចូលចិត្ដសាច់ជ្រូកខ្វៃ យើងក៏មិនចាំបាច់ទំពាដល់ ៥ នាទីទើបលេបចូលពោះទេ។
មូលហេតុដែលធ្វើឲ្យយើងប្រើពេលយូរគឺជាសំណួពិបាករកចម្លើយពិតប្រាកដ តែវាទំនងជាមកពីសណ្ឋានលិ.ង្គ។
កាលពីឆ្នាំ ២០០៣ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការប្រើយោនីសិប្បនិម្មិត លិ.ង្គសិប្បនិម្មិត និងមេជីវិតសិប្បនិម្មិត (ទឹកស្ករពោត) ដែលលាបលើជុំវិញក្បាលលិ.ង្គពិតជាបានកៀរសម្អាតទឹកស្ករដែលលាបនោះចេញពីយោ.នី។
នេះបង្ហាញថា សកម្មភាពរុញដកចុះឡើងរបស់បុរសទំនងជាធ្វើឲ្យមេជីវិតបុរសដទៃខ្ទាតចេញមុនពេលដែលបាញ់ទឹកកា.ម ដែលធានាថា ទឹកអាសុច្ចិរបស់ខ្លួនមានឱកាសបានចាប់ពងមុន។
យ៉ាងណាមិញ ការពិសោធនេះអាចបកស្រាយពីមូលហេតុដែលធ្វើឲ្យប្រដា.ប់ភេ.ទបុរសឈឺសង្កៀរពេលបន្ដចលនារុញដកក្រោយពីបាញ់ទឹកកា.ម ដោយសារតែវាត្រូវបានកៀរទឹកកា.មរបស់ខ្លួនឯងផងដែរ៕ប្រភព៖ ភ្នំពេញប៉ុស្តិ៍