អ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម Sinopharm រួចរាល់ ត្រូវធ្វើការតមត្រណមចំនួន ៣ ចំណុច ធំៗតាមការណែនាំដូចខាងក្រោម៖
១. ក្រោយពេលចាក់វ៉ាកសាំងរួច ត្រូវបន្តតាមដានឲ្យបានដិតដល់ក្នុងរយៈពេល ៧២ ម៉ោងចៀសវាងសកម្មភាពប្រើកម្លាំងធ្ងន់ធ្ងរ ធ្វើការគេងសម្រាក ឲ្យបានគ្រប់ គ្រាន់។
២. ក្រោយពេលចាក់វ៉ាកសាំងរួច ត្រូវបន្ថែមថាមពល ប្រូតេអ៊ីន វីតមីននិងអាហារថាមពលជីវជាតិ។ ក្នុងរយៈពេល១សប្តាហ៍ចៀសវាងបរិភោគអាហារមានជាតិហឹរ មិនត្រូវពិសារជាតិស្រវឹង ជាពិសេសអ្នកដែលមានប្រតិកម្ម និងជាតិអាល់កុល ដែល អាការៈប្រតិកម្មជាតិអាល់កុលអាចនាំឲ្យមានប្រតិកម្មកាន់តែខ្លាំងក្រោយពេលចាក់វ៉ាក់សាំង ឬធ្វើឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព។
៣. ក្រោយពេលចាក់វ៉ាកសាំងរួចត្រូវយកចិត្តទុកដាក់បង្ការជំងឺផ្តាសាយ ត្រូវបរិភោគទឹកឲ្យបានច្រើនក្នុងរយៈពេល ១២ ម៉ោងពេលងូតទឹកត្រូវយកបង់បិទដំបៅ ឬបង់ ស្អិតបិទការពារកន្លែងចាក់វ៉ាក់សាំង និងក្រោយ១២ ម៉ោងពេលងូតទឹកមិនត្រូវ ប៉ះ ពាល់កន្លែងចាក់វ៉ាក់សាំង៕
ប្រភព៖ Kampuchea Thmey Daily