អរគុណសម្រាប់ការស៊ែរចែកបន្ត
  • 383
  •  
  •  
  •  
  •  
    383
    Shares

ប្រិយមិត្តប្រហែលជាបានដឹងរួចមកហើយពីទេពកោសល្យ និងសមត្ថភាពពិសេសរបស់ម្ចាស់ពាន America’s Got Talent ឆ្នាំ ២០១៨ គឺលោក​ Shin Lim ដែលជាស្តេចសៀកសន្លឹកបៀររហ័សរហួនបំផុត និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។​ យ៉ាងណាមិញ ក៏មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលមានអ្នកលេងសៀកខ្មែរមួយរូប ដែលជាម្ចាស់ Channel Youtube រស់យល់ ការពិត ស្រាប់តែបានបង្ហោះវិដេអូពីស្នៀតសម្ងាត់របស់ម្ចាស់ពានគ្មានសល់។

ជាក់ស្ដែង បន្ទាប់ពីបានបង្ហោះវីដេអូមួយកន្លងទៅ និងទទួលបានការគាំទ្រច្រើន ពេលនេះម្ចាស់ Channel រូបនេះ បានបង្ហោះវីដេអូប្រាប់ពីស្នៀតថ្មីៗ មួយទៀត ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ បើទោះបីជាក្នុងនោះ លោកបានសារភាពថាពុំទាន់បានយល់ស្នៀតមួយចំនួនក៏ដោយ ប៉ុន្តែពិតជាធ្វើឲ្យអ្នកទស្សនាកោតសរសើរចំពោះភាពប៉ិនប្រសប់របស់លោកតែម្ដង។​ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖​

  • 383
    Shares