សំណើច ៖ ឪពុកនិយាយទៅកូនប្រុសទាំងបីនៅពេលគាត់បញ្ជូនពួកគេទៅសាកលវិទ្យាល័យ។
ឪពុកបានផ្តាំផ្ញើយ៉ាងដូច្នេះ “ពុកយល់ថាវាជាកាតព្វកិច្ចរបស់ពុក ដែលត្រូវផ្តល់ការអប់រំល្អបំផុតតាមលទ្ធភាពដែលពុកមានដល់កូនៗ។ ប៉ុន្តែពុកចង់ឱ្យកូនៗផ្តល់តម្លៃលើការប្រឹងប្រែងរបស់ពុក។
ចឹងដើម្បីជាកាយវិការផ្តល់តម្លៃនេះ សូមកូនៗទុកលុយសុទ្ធម្នាក់ ១០០០ ដុល្លារក្នុងមឈូសរបស់ពុក ពេលពុក ស្លា ប់ ទៅ”។
ហើយនៅពេលឪពុកពួកគេចាស់ ស្លា ប់ ទៅ កូនទាំងបីបានក្លាយជាវេជ្ជបណ្ឌិត អ្នកឯកទេសហិរញ្ញវត្ថុ និង មេធាវី ជោគជ័យរៀងៗខ្លួន។
នៅពេលឃើញឪពុកនៅក្នុងក្តារមឈូស ពួកគេទាំងបីចងចាំបណ្តាំឪពុក។
កូនទីមួយជាវេជ្ជបណ្ឌិតបានដាក់លុយក្រដាស ១០០ ដុល្លារចំនួន ១០ សន្លឹកលើទ្រូង សា ក ស ព។
កូនទីពីរជាអ្នកឯកទេសហិរញ្ញវត្ថុដាក់ក្រដាសប្រាក់ ៥០ ដុល្លារ ២០ សន្លឹកលើទ្រូង ស ព ឪពុកខ្លួនផងដែរ។
ចុងក្រោយ កូនពៅជាមេធាវីដ៏ខូចចិត្ត បានដកក្រដាសសែកសរសេរលេខ ៣០០០ ដុល្លារ ដាក់លើទ្រូងឪពុក រួចប្រមូលលុយសុទ្ធ ២០០០ ដុល្លារដាក់ហោប៉ៅ៕