ពិតណាស់តារាកំប្លែងស្រី នាងខ្ញុង បានយំសោកបោកខ្លួន តាមបណ្ដាញសង្គមហ្វេសប៊ុក ចំពោះមុខអ្នកសារព័ត៌មាន និងបានសុំជំនួយពីអ្នកគាំទ្រ ក៏ដូចជាមហាជន ឲ្យជួយខ្លួនផង ក្រោយខ្លួនជាប់បំ-ណុ-លគេរុំកោះរហូតដល់ទៅ ៥៧មុឺនដុល្លារអាមេរិក។
ក្រោយការយំសោកបោកខ្លួន ក៏មានបងប្អូនខ្មែរ និងសិល្ប់ៈជាច្រើន បានចេញមកជួយដោយសារតែក្ដីអាណិត ម្នាក់បន្តិចៗរហូតនាងទទួលបានក្ដីសង្ឃឹម។ តែក្រោយមកស្រាប់តែ មានគ្រូជោគជ័យម្នាក់ចេញមកនិយាយថា ការយំរបស់នាងខ្ញុង គឺជារៀបចំសម្ដែង តាមការណែនាំពីខ្លួន។
ការនិយាយដោយអ៊ួតអំនួត របស់គ្រូជោគជ័យលោក សៀវ សុផល ដែលចង់ឲ្យមហាជនដឹងពីភាពឆ្លាតវ័យរបស់ខ្លួន បានធ្វើឲ្យតារាស្រីនាងខ្ញុង ទទួលបានទុក្ខលំបាកទី២ ទោះរួចបំណុលក៏ពិតមែន តែនាងទទួលបានការជេរ និងស្អប់ពីបងប្អូនខ្មែរជាច្រើន ជាពិសេសអ្នកដែលបានជួយក៏ខកចិត្តនឹងនាងផងដែរ។
ដោយបើករណីនេះ ពិតមែន លោក ផែង វណ្ណៈ លើកឡើងថា ជាករណីយក ក លអន្ទាក់ ដោយលោកបានលើកឡើងថា៖ «ករណី សៀ សុផល ធំក្លិនមិនស្រួលហេីយ បេីពិតជាអ្នករៀបចំឆាកល្ខោនយកថ្លៃឈ្នួល ១ម៉ឺនដុល្លារ ពីនាងខ្ញុងមែន ប្រហែលជាយកកទៅលអ-ន្ទា-ក់ហេីយ !»៕