ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវរបស់អ្នកនាង សុកាន់ដា ហៅ ខ្ញុង ដែលជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN បានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ ហេីយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងស្រីរូបនេះក៏បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីប្តឹងខ្លួនឯង និងប្រកាសមុខសារព័ត៌មានជាច្រើនថាខ្លួនបានក្ស័យធនផងដែរ។
ក្នុងនោះដែរ តាមរយៈការ Live នៅមុខអ្នកសារព័ត៌មានជាច្រើន អ្នកនាង ខ្ញុង ក៏បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែភាពហ៊ឺហា ចង់បានកិត្តិយស និងពង្រីកអាជីវកម្មដោយមិនមានលទ្ធភាព ក៏បានទៅខ្ចីលុយគេ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
នាងក៏បានផ្តាំផ្ញើទៅដល់សិល្បករ និងមហាជនឲ្យមានប្រុងប្រយ័ត្នចំពោះការដោះបំណុលតាមរយៈការយកប្រាក់ចងការពីមួយទៅមួយ និងកុំប្រឹងប្រែងបង្អួតសម្ភារនិយម និងកិត្តិយសបែបក្លែងក្លាយនោះអី ជាពិសេសនោះ អ្នកសុំជំនួយម្នាក់១ដុល្លារសំរាប់ការដោះទាល់។
យ៉ាងណាមិញក្រោយពីការឡាយវីដេអូរួច ក៏ឃេីញមានមហាជន និងអ្នកស្រលាញ់គាំទ្រអ្នកនាង ជាច្រេីនបានជួយឧបត្ថម្ភជាហូរហែ។
ក្រឡេកមកមេីលនាយពាក់មី ដែលជាមិត្តរួមអាជីព និងស្និទ្ធស្នាលនឹងអ្នកនាងខ្ញុង មិនបានឃេីញមានការបង្ហោះជួយអ្នកនាងខ្ញុង នោះទេ តែផ្ទុយទៅវិញនាយពាក់មី បានធ្វេីរឿងទាំងនេះដេីម្បីជួយដល់កុមារកម្ពុជា ដោយបានឧបត្ថម្ភថវិចំនួន៥០០ដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញ។
យោងតាមប្រភពពីផេកនាយពាក់មី បានបង្ហោះកាលពីម្សិលមិញថា “ ខ្ញុំបាទ សូមចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុផ្ផាកម្ពុជា 500$ 🇰🇭🙏
🙏❤️️ សូមចូលរួម ដេីម្បីកុមារកម្ពុជាយេីង ❤️️🙏”៕