មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយបាត់ទូរស័ព្ទរកយ៉ាងណាក៏មិនឃើញ ដល់ពេលឆែកតាម ICloud មើល ព្រះអើយតាមពិតជាអ្នកនៅជិតខ្លួនបំផុត..!! ខណៈដែលសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកងបាន
ឃា ត់ ខ្លួនជន ស ង្ស័ យ ម្នាក់ក្រោយពី លួ ច ទូរស័ព្ទដៃ០១គ្រឿង នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ជន ស ង្ស័ យ មានឈ្មោះ តុង បញ្ញា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ
បុគ្គលិកលក់ខោអាវ ។វត្ថុតាង ចា ប់ យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 11pro max ពណ៍មាស (របស់ជនរងគ្រោះ)។ សមត្ថកិច្ចយើងបានប្រគល់អោយជនរងគ្រោះវិញតាមពាក្យស្នើរសុំ ដោយបានការឯកភាពពីលោក ឆាយ ហុង ព្រះរាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ ភួង គឹងហ័ង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិសន្សំកុសលទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ:
បុគ្គលិកលក់ខោអាវ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០ នាទី ជនសង្ស័យខាងលើបានធ្វើសកម្មភាព លួ ច ទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 11pro max ពណ៍មាសដែលជាបុគ្គលិកលក់ខោអាវដូចគ្នា នៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានសម្រេចរួចគេចខ្លួនបាត់ ។បន្ទាប់មក
ជនរងគ្រោះបានឆែកតាមប្រព័ន្ធICloud ទូរស័ព្ទដៃ រហូតដល់វេលាម៉ោង២៣និង៣០នាទី បានឃាត់ខ្លួនជន ស ង្ស័ យ រួមនិងវត្ថុតាង នៅចំណុចបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោត ខណ្ឌ ច្បារអំពៅ នាំប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង។បច្ចុប្បន្នជន ស ង្ស័ យ បាន ឃា ត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់ ។