ហ្វេនៗ ក៏ដូចជាមហាជន មិនតិចនាក់ទេ ពិតជាស្គាល់ កញ្ញា អាជី មានឈ្មោះពិត តេង ស៊ីណាត ជាក់ជាមិនខាន។ ស្ត្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ ស្រស់ស្អាត ប៉ុណ្ណោះទេ ថែមទំាង ពូកែលក់ដូរទៀតផង ហើយ បច្ចុប្បន្ន អាជី កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជន របស់ខ្លួន ជាហូរហែផងដែរ។
ទំរាំបានជោគជ័យមកដល់សព្វថ្ងៃនេះ អាជី មានប្រវត្តិកំសត់ខ្លាំងណាស់ សឹងតែគ្មានអ្នកណាជឿ និងនឹកស្មានដល់ ដោយ អាជី ពីមុន រូបគាត់គឺជាកូនអ្នកក្រីក្រ ធ្លាប់ត្រូវបានគេមើលងាយ ហើយមានពេលខ្លះអត់លុយ សុខចិត្តដើរខ្ចីគេ ១ម៉ឺនរៀល ក៏គេមិនឲ្យដែរ។ នេះបើយោងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយ ប្រាប់ទៅលោក អ៊ឹម ជីវ៉ា កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១។
ស្រាប់តែព្រឹកម៉ិញនេះ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ អាជី បានបង្ហោះរូបភាពមួយសន្លឹក និងចែករំលែករឿងនឹកស្មានមិនដល់មួយជូន ហ្វេនៗរបស់ខ្លួន ដោយសរសេរបញ្ជាក់ថា
“វះកាត់ហើយ មានបញ្ហាដុកទ័ររត់បាត់ ទុកអោយខ្ញុំរងវិបត្តិ ស្ទើរតែស្លាប់បាត់បង់ជីវិត ដោយសារអ្នកឯង ខ្ញុំនឹងបកស្បែក គ្លីនិកអ្នកឯង មិនអោយដើរបោក ប្រជាជនខ្មែរទៀតទេ អរគុណដុកទរ័ថៃ ដែលជួយខ្ញុំ”។
អាជី បានប្រាប់បន្ថែមនៅក្នុង comment ថា “សូមអ្នកដែលទើស ខមិនអោយមានសីលធម៌ផង ព្រោះខ្ញុំកុំពុងតែជួយ អ្នកដែលគ្នាមិនដឹង ត្រូវគ្លីនិកនឹងវាបោកយកលុយ យកទាំងជីវិតទៀត ខ្ញុំមានបញ្ហា តែខ្ញុំមានលុយព្យាបាល តែបើអ្នកខ្លះ គ្នាមានតែលុយកែ តែគ្នាគ្មានលុយព្យាបាល
តើគិតយ៉ាងម៉េច មិនត្រូវស្លាប់ទេអី នេះខ្ញុំមានបំណងល្អប្រាប់ហើយ នៅមកទើសទៀត ចុះបើថ្ងៃណាមួយ បងប្អូនអ្នកឯង ឬមិត្តភ័ក្ដិអ្នកឯង គ្នាមិនដឹង គ្នាចង់ស្អាត ទៅកែ មានបញ្ហា តើម៉េចវិញ គិតផងមុនខមិន”៕