​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលចិត្តបោះតង់? គ្រាន់តែទៅបោះតង់សោះ បានទាំងសប្បាយ បានទាំងសុខភាពល្អ
យើងទាំងអស់គ្នាប្រហែលជាដឹងហើយថា ការបោះតង់ អាចផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចជួយឲ្យយើងមានពេលសម្រាកលំហែពីជីវិតប្រចាំថ្ងៃដ៏មមាញឹក ក៏ដូចជាបន្ធូរភាពតានតឹងនានាក្នុងផ្លូវអារម្មណ៍ ពោលគឺអំឡុងពេលរដូវកាលកូវីដ ១៩ នេះតែម្តង។

ការទៅបោះតង់ក្នុងព្រៃ ឬរមណីយដ្ឋានបែបធម្មជាតិនានា អាចជួយឲ្យលោកអ្នកអាចងូតទឹកក្នុងព្រៃ ស្តាប់សំឡេងខ្យល់បរិសុទ្ធ សំឡេងទឹកហូរ ចម្រៀងរបស់សត្វក្នុងព្រៃ និងបក្សាបក្សី ក៏ដូចជាបង្កើតការចងចាំនានា ជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីអាចបង្កើតភាពសប្បាយរីករាយ តើការទៅបោះតង់ក្នុងព្រៃអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពផ្លូវកាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងផ្លូវអារម្មណ៍?
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពដែលលោកអ្នកមិនធ្លាប់បានដឹង ក៏ដូចជាទម្លាប់ល្អដែលអ្នកគួរតែដឹងក្នុងពេលទៅបោះតង់ក្នុងព្រៃជាមួយនឹងក្រុមគ្រួសារ ឬមិត្តភក្តិ៖

១. ជួយឲ្យលោកអ្នកគេចផុតពីខ្យល់កង្វក់ដែលនាំឲ្យកើតជំងឺហឺត ឬផ្លូវដង្ហើម
មិនថា អ្នករស់នៅទីក្រុង ឬជនបទឡើយ ពិតណាស់ថា ខ្យល់ដែលអ្នកកំពុងតែដកដង្ហើមជារៀងរាល់ថ្ងៃ មិនមែនជាខ្យល់បរិសុទ្ធឡើយ។ បើយោងទៅតាមការស្រាវជ្រាវពីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក បានរកឃើញថា ខ្យល់កង្វក់ គឺជាដើមហេតុមួយក្នុងចំណោមដើមហេតុដ៏ចម្បងដែលនាំឲ្យមានជំងឺហឺត និងបញ្ហាផ្លូវដង្ហើមផ្សេងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ភស្តុតាងជាច្រើនបង្ហាញថា ខ្យល់តាមព្រៃភ្នំ ពិតជាបរិសុទ្ធជាងខ្យល់នៅទីក្រុង ឬជនបទ ពោលគឺគ្រប់ស្ថានភាពទាំងអស់ ដោយសារតែមានព្រៃឈើជួយបន្សុទ្ធខ្យល់។ សរុបមក សួតរបស់យើងនឹងមានសុខភាពល្អ ហើយលោកអ្នកក៏ស្រស់ស្រាយផងដែរ នៅពេលដែលស្រូបយកខ្យល់បរិសុទ្ធទាំងនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ជួយធ្វើឲ្យដំណេកប្រចាំថ្ងៃរបស់លោកអ្នកមានភាពល្អប្រសើរ
ការព្យាយាមដេក ក្នុងពេលបោះតង់ មិនត្រឹមតែអាចជួយឲ្យលោកអ្នកមានពេលសម្រាកលំហែរប៉ុណ្ណោះ ប៉ុន្តែ ក៏ជួយឲ្យអ្នកសម្របខ្លួនរបស់អ្នកតាមរយៈការដេកលើដៃផងដែរ។ ប៉ុន្តែ ចំណុចដែលសំខាន់នោះគឺថា ការដេកក្នុងតង់ អាចជួយធ្វើឲ្យដំណេករបស់លោកអ្នកកាន់តែល្អប្រសើរជាងមុន ហើយបើតាមការស្រាវជ្រាវជាច្រើន ការដេកក្នុងតង់ ក៏ធ្វើឲ្យដំណើរវដ្តប្រចាំថ្ងៃបែបធម្មតារបស់លោកអ្នក (យប់ និងថ្ងៃ) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ល្អប្រសើរផងដែរ។

៣. ជួយបន្ធូរបន្ថយបញ្ហាសុខភាពដ៏ធំបំផុតដែលយើងជួបប្រទះ ដូចជាភាពតានតឹងជាដើម
អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដ៏មានតម្លៃបំផុតគឺថា អ្នកមិនចាំបាច់ចំណាយពេលច្រើនក្នុងការដោះស្រាយភាពតានតឹងឡើយ។ បើយោងការស្រាវជ្រាវពីវិទ្យាស្ថានអាមេរិកស្តីពីភាពតានតឹង ស្ត្រេសទាក់ទងនឹងការងារ គឺជាដើមហេតុចដ៏សាមញ្ញបំផុតដែលធ្វើឲ្យអ្នកមួម៉ៅក្នុងជីវិតរបស់អ្នក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ មិនថា អ្នកស្រឡាញ់ការពាររបស់អ្នកប៉ុណ្ណាក៏ដោយ ការទប់ស្កាត់មិនឲ្យមានភាពតានរឹងរ៉ាំរ៉ៃ អាចជួយពង្រឹងស្មារតី ផ្តល់ភាពរឹងមាំផ្នែករាងកាយ និងសុខភាពអារម្មណ៍របស់អ្នកបានយ៉ាងល្អ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ហេតុនេះ ការទៅបោះតង់ គឺជាវិធីសាស្ត្រមួយដែលអាចជំនួសការព្យាបាលបាន ព្រោះលោកអ្នកមិនត្រឹមតែអាចបំភ្លេចការងារដ៏មមាញឹកប៉ុណ្ណោះ ប៉ុន្តែក៏អាចសម្រាកលំហែ និងជួបភាពស្រស់ស្រាយជាមួយនឹងធម្មតាជាតិ ដើម្បីពង្រឹងស្មារតីរបស់លោកអ្នកផងដែរ។

៤. ជួយកាត់បន្ថយភាពហើមរលាក ជួយធ្វើឲ្យអារម្មណ៍ និងសុខភាពទូទៅរបស់អ្នកល្អប្រសើរ
ពិតណាស់ ការទៅបោះតង់ មិនត្រឹមតែជួយកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយកាត់បន្ថយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្រិតនៃការផលប៉ះពាលពីភាពកង្វក់ពីបរិស្ថាន ដែលជាដើមហេតុដែលនាំឲ្យខូចកោសិកាផងដែរ។ ហេតុនេះ ការរក្សាទម្លាប់នៃការបោះបង់ជាប្រចាំ នឹងជួយកាត់បន្ថយភាពតានតឹង និងកម្រិតនៃភាពហើមរលាកក្នុងរាងកាយរបស់អ្នក។

៥. ជួយឲ្យសុខុមាលភាពទូទៅល្អប្រសើរ និងថាមពលពលជាមួយនឹងវីតាមីន D
បើតាមការស្រាវជ្រាវនានា ការធ្វើដំណើរទៅបោះតង់ក្នុងព្រៃ មិនត្រឹមតែចាំបាច់ដល់សុខភាពផ្លូវអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយដល់សុខភាពផ្លូវកាយផងដែរ។ ក្រៅពីមានសុខភាពផ្លូវអារម្មណ៍ល្អ ការទៅបោះតង់ក៏ជួយឲ្យកម្រិតវីតាមីន D ក្នុងរាងកាយល្អប្រសើរផងដែរ ខណៈដែលវីតាមីន D ពិតជាសំខាន់ណាស់ក្នុងការជួយឲ្យកោសិកាក្នុងខ្លួនរឹងមាំ និងអាចនឹងប្រឆាំងនឹងជំងឺតាមរដូវកាលនានា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. ជួយឲ្យបាតជើងយើងស្គាល់ដីធម្មតា និងអាចញ៉ាំអាហារធម្មជាតិស្រស់ៗ
បើយោងទៅតាមអត្ថបទមួយក្នុងទស្សនាវដ្តីបរិស្ថាន និងសុខភាព ការធ្វើឲ្យរាងកាយ និងបាតជើងរបស់យើងប៉ះនឹងដីធម្មជាតិ គឺជាវិធីដ៏មានប្រសិទ្ធិភាពក្នុងការជួយឲ្យមុខងារក្នុងរាងកាយរបស់យើងវិលទៅរកភាពធម្មតាវិញ។ ជាមួយគ្នានេះ ការទៅបោះបង់ ក៏ជួយបង្កើតទម្លាប់នៃការញាំបន្លែ និងផ្លែឈើបែបធម្មជាតិផងដែរ ហេតុនេះ យើងគួរតែបង្កើតទម្លាប់នៃការមានរបបអាហារបែបធម្មជាតិ ដែលពិតជាសំខាន់ណាស់សម្រាប់សុខភាពរបស់យើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. ជាកន្លែងដ៏ល្អសម្រាប់ធ្វើសមាធិ និងធ្វើឲ្យសាច់ដុំមានភាពល្អប្រសើរ
ពិតណាស់ ការទៅបោះតង់ក្នុងព្រៃ នឹងជួយឲ្យយើងអាចស្រូបខ្យល់អាកាសបរិសុទ្ធ អាចងូតទឹកបែបធម្មជាតិ និងអាចចំណាយពេលសមាធិបានយ៉ាងល្អ ដើម្បីពង្រឹងស្មារតី និងផ្លូវអារម្មណ៍របស់យើង។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកគួរតែចំណាយពេលដើរដោយថ្មើជើងឲ្យបានច្រើន ក្នុងពេលទៅបោះតង់ ព្រោះវានឹងជួយពង្រឹងសាច់ដុំរបស់យើង ហើយនិងធ្វើឲ្យរាងកាយរបស់យើងរឹងមាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. ជួយឲ្យបង្កើនថាមពលខ្លួនក្នុងជាមួយនឹងទិដ្ឋភាពថ្មីៗ និងជាវិធីព្យាបាលបែបធម្មជាតិដែលតម្លៃថោក
ពិតណាស់ ការសម្រាកលំហែរ និងទទួលយកបទពិសោធថ្មីៗនៅតាមព្រៃភ្នំ តាមរយៈការបោះបង់ នឹងជួយធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវអារម្មណ៍របស់យើងរឹងមាំ ក៏ដូចជាមានថាមពលជានិច្ច។ ការបោះតង់ក៏មានប្រសិទ្ធិភាពក្នុងការជួយឲ្យលោកអ្នកគេចផុតពីភាពតានតឹងនានាផងដែរ ដែលជាវិធីព្យាបាលដែលមានតម្លៃថោក និងសក្កិសមនឹងចំណាយ បើធៀបទៅនឹងការព្យាបាល់នៅមន្ទីរពេទ្យ។
៩. ទម្លាប់ល្អក្នុងពេលទៅបោះតង់ ដើម្បីចូលរួមថែរក្សាបរិស្ថាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីត្រៀមសម្ភារចាំបាច់មួយចំនួនក្នុងពេលទៅបោះតង់ដូចជា តង់ ភួយ ខ្នើយ កម្រាលដេក អំពូល ពិល តុ និងកៅអី ថ្នាំការពារសត្វល្អិត និងស្បែកជើងដើរព្រៃជាដើម លោកអ្នកក៏គួរតែយកចិត្តទុកដាក់លើការការពារបរិស្ថានផងដែរ ដោយមិនត្រូវបោះចោលកាកសំណល់ម្ហូបអាហារនានា ដប និងថង់ផ្លាស្ទីក ក្នុងព្រៃដោយគ្មានសណ្តាប់ធ្លាប់ឡើយ។ លោកអ្នកគួរតែវេចទៅតាមខ្លួនវិញដើម្បីរកន្លែងសមរម្យ ដើម្បីបោះចោល ព្រោះការធ្វើបែបនេះ នឹងធ្វើឲ្យបរិស្ថាននៅក្នុងព្រៃនៅតែមានបរិសុទ្ធជានិច្ច និងធានាថា យើងមិនធ្វើឲ្យប៉ះពាល់បរិស្ថាននៅកន្លែងដែលយើងទៅ ហើយយើងនៅតែអាចទៅសម្រាកយកខ្យល់ធម្មជាតិនៅនីនោះជានិច្ច៕

សូមទស្សនាវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​