កាលពីព្រឹកម៉ិញនេះ នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លោកបានទទួលជួបសំណេះសំណាលជាមួយសប្បុរសជន នៅវេទិកាសាលាខេត្តកំពត ដែលបានចូលរួម ផ្តល់ស្បៀងជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ ចែកជូនប្រជាពរដ្ឋ ដែលមានជីវភាពខ្វាះខាត ក្នុងកំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសពិសេសនេះ គេឃើញវត្តមាន អាចារ្យធំ នគររាជ បានបង្ហាញចំណាប់អារម្មណ៍ និងសួរ ឯកឧត្តម ម៉ៅ ធនិន មួយសំនួរដ៏គួរឲ្យចាប់អារម្មណ៍ថា “ឃើញថាវេទិកាសាធារណៈដែល ឯកឧត្តម អភិបាល លោកបាន ធ្វើដើម្បីជួបផ្ទាល់ជាមួយនិងប្រជាពលរដ្ឋ មិនថាបញ្ហា វិវាទជាមួយនិងឪពុកម្តាយរបស់ខ្លួន ឃើញថាទទួលបានការសាទរ ហើយនិងចំណាត់ការនៃការដោះក្រៅប្រព័ន្ធតុលាការនេះ ទទួលបានការគាំទ្រ និងមានប្រសិទ្ធភាព ជាជំហានបឋមមួយ តើយន្តការនេះ ក្រៅអំពើរដ្ឋបាលខេត្ត តើដែលរដ្ឋបាលស្រុកនិមួយៗ នៅក្នុងខេត្តកំពត អាចនឹងប្រារព្ធ ឬក៏បង្កើតវេទិកានេះជូនដល់មូលដ្ឋានក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលស្រុកនិមួយៗបន្ថែមទៀតអត់បង?”។
អាចារ្យធំ នគររាជ បន្តមួយសំនួរទៀត យ៉ាងចាក់ដោតថា “បេះដូងប្រជាពលរដ្ឋទូទៅ ដែលខ្ញុំ ឧស្សាហ៍មើល comment រួមទំាងខ្ញុំផងដែរ សំនួរខ្លីមួយថា តើឯកឧត្តម ម៉ៅ ធនិន ប្រសិនបើរឿងនោះប៉ះ អ្នកមានអំណាច ប៉ះខ្សែទុយោ តើជំហរ ឯកឧត្តម ម៉ៅ ធនិន យ៉ាងម៉េចដែរ ខ្លាចទេ ភ័យទេ ឬក៏បារម្ភទេចំពោះកៅអីតំណែងចៅហ្វាយខេត្ត?”។
មិនចាំយូរទេ ឯកឧត្តម ម៉ៅ ធនិន ឆ្លើយតបភ្លាមៗថា “បងអត់ដែលគិតពីរឿងថា អ្នកណា អ្នកណាទេ វាសំខាន់បំផុតគឺបងគិតថារបស់អ្នកណាគួរឲ្យអ្នកហ្នឹង យកដីគេឲ្យគេវិញទៅ ជំពាក់លុយគេសងគេទៅ ហើយបើយើងមានតួនាទី និងកិត្តិយសខ្លះ ហើយដើម្បីតែអាហារ៣ពេល ហើយយើងទៅយករបស់គេ ហើយយើងទទួលបានត្រឹមឈ្មោះគេហៅអាចោរហ្នឹង តើយើងយកដែរអី…”។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ចាប់ពីនាទីទី 30:30 តទៅ ៖