គាំទ្រ! ក្រសួងមហាផ្ទៃ បញ្ជាឲ្យតាមបង្ក្រាបការលក់ Online នៃ SISHA និងបារីអេឡិកត្រូនិក (Vape) បើរកឃើញមិនរួចខ្លួនទេ
នៅមុននេះអគ្គស្នងការនគរបាលបាលជាតិកម្ពុជាបានប្រកាសចាត់វិធានការបន្ទាន់ឲ្យស្តីពីបញ្ឈប់ឲ្យមាន ការប្រើប្រាស់ និងជួញដូរ «SISHA និងបារីអេឡិកត្រូនិក (Vape)» នៅកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការនគរបាលបាលជាតិកម្ពុជា បានឲ្យដឹងថា នគរបាលកម្ពុជាបានចាត់វិធានការបន្ទាន់បញ្ឈប់ការប្រើប្រាស់ និងការជូញដូរ «SISHA និងបារីអេឡិកត្រូនិក (Vape)» និងត្រូវដកហូតរឹបអូស យកមករក្សាទុក នៅក្នុង ករណីរកឃើញមានការប្រើប្រាស់លាយសារធាតុញៀន ត្រូវចាប់បញ្ជូនទៅតុលាការ។
សូមជម្រាបថា «SISHA និងបារីអេឡិកត្រូនិក (Vape)» កំពុងតែជាផលិតផលដ៏ពេញនិយមសម្រាប់ក្មេងៗ ជាពិសេសយុវជនកម្ពុជា ពោលគឺជាផលិតផលញៀនថ្មី
បច្ចុប្បន្នកំពុងតែបង្ក ហានិភ័យដល់ទំពាំងកម្ពុជាឲ្យកើតមាន ហានិភ័យផ្សេងៗគ្នា រួមដូចជា មហារីកសួត មហារីក ក្រពះ មហារីក ប្លោកនោម មហារីកបំពង់អាហារ ជំងឺផ្លូវដង្ហើម និងជំងឺបេះដូង ជាដើម។