អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅក្នុងកម្មវិធីសម្ភោធអគារក្រសួងដែនដីនគររូបនីយកម្មថា សម្តេចអនុញាត្តឱ្យបើកកម្មពិធីអាពាហ៍ពិពាហ៍ និងបុណ្យប្រណីផ្សេងៗឡើងវិញ ប៉ុន្តែកំណត់ចំនួនអ្នកចូលរួម ដោយក្នុងមួយពិធីត្រូវមានអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមទៅនឹងប្រសាសន៍របស់សម្តេច រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញជាលិខិតសម្រេចយ៉ាងច្បាស់លាស់ប្រាប់ទៅម្ចាស់កម្មពិធីដែលត្រៀមនឹងកំពុងរៀបអាពាហ៍ពិពាហ៍ ឬបុណ្យ ម្ចាស់កម្មវិធី ត្រូវតែគោរពទៅតាមបទប្បញ្ញត្តិទាំង ២ នេះដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ម្ចាស់កម្មវិធិត្រូវមានទីតាំងឯកជនសមស្របសម្រាប់រៀបចំកម្មពិធីអាពាហ៍ពិពាហ៍ ឬបុណ្យ និងត្រូវស្នើសុំរៀបចំកម្មវិធី ជូនមករដ្ឋបាលនៃទីតាំងប្រារព្ធជាមុនសិន ដើម្បីពិនិត្យនិងសម្រេចជូន។
២ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌនៃទីតាំងប្រារព្ធ ដើម្បីទទួលខុសត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ​ ស្តីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ក្នុងបរិបទកូវីដ១៩ ។ ក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត ត្រូវអនុវត្តវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ ពាក់ម៉ាស បាញ់អាល់កុល រក្សាគម្លាត បាញ់ថ្នាំសម្លាប់មេរោគ វាស់កម្តៅ ព្រមទាំងវិធានការ៣កុំ៣ការពារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីឃើញថា ម្ចាស់កម្មពិធីរៀបអាពាហ៍ពិពាហ៍ ឬបុណ្យ មិនព្រមសហការ និងមិនបានអនុវត្តត្រឹមត្រូវទៅតាមបទប្បញ្ញត្តិខាងលើ ដែលហានិភ័យនៃការចម្លងកូវីដ១៩​ ត្រូវចាត់វិធានការផ្អាកកម្មវិធិនោះជាបន្ទាន់ រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរជូនមករដ្ឋបាលរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមពិនិត្យមើលលិខិតខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here