​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​មក​ស៊ីឈ្នួល​ធ្វើ​ជា​កូនឈ្នួល​ឱ្យ​គេ​ជាង​មួយ​ខែ ក៏​បាន​ខ្ចី​លុយ​មុន​ជិត​៤​លាន​រៀល​ដោយ​ធ្វើការ​កាត់​ប្រាក់ខែ តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​ស្ត្រី​រូប​នេះ​មាន​ដៃ​មាន​ជើង​លួច​យក​របស់​របរ​ម្ចាស់ផ្ទះ​ទៅ​បាត់​ឈឹង​តែ​ម្តង ក្រោយមក​ម្ចាស់ផ្ទះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ស្វែងរក​នារី​ជា​កូនឈ្នួល​រូប​នេះ​ឱ្យមក​ចូលខ្លួន​ដោះស្រាយ ។សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​កូនឈ្នួល​ខាងលើ​នេះ មានឈ្មោះ ឆាន ណ​ប អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សម្តី​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ីវ ជី​ង​លីង បានឱ្យ​ដឹង​ថា កូនឈ្នួល​ឈ្មោះ ឆាន ណ​ប ខាងលើ​នេះ បាន​មក​រស់នៅ​ក្នុងផ្ទះ​របស់​ខ្លួន ដោយ​សុំ​ខ្ចី​លុយ​មុន​ចំនួន​ជិត​៤​លាន​រៀល ជា​ថ្នូរ​នឹង​ការ​រស់នៅ​ធ្វើ​ជា​កូនឈ្នួល តែ​មិន​ទាន់​បាន​១​ខែ​ស្រួលបួល​ផង ស្រាប់តែ​មាន​ដៃ​មាន​ជើង​លួច​យក​របស់របរ​មួយ​ចំនួន​ចេញពី​ក្នុងផ្ទះ​របស់​គាត់ រួច​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​សូន្យឈឹង​តែ​ម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពេល​កើតហេតុ ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច ដើម្បី​ស្វែងរក​នារី​ជា​កូនឈ្នួល​រូប​នេះ ឱ្យមក​ចូលខ្លួន​ដោះស្រាយ​ផង​ដែរ ។គួរ​បញ្ជាក់​ថា នេះ​ជា​សកម្មភាព​ឆបោក​ថ្មី​មួយទៀត ដែល​ក្រុម​កូនឈ្នួល​ប្រើ​ល្បិច​ជាមួយនឹង​ម្ចាស់ផ្ទះ មិន​ទទួលខុសត្រូវ​លើ​កិច្ចសន្យា ដូច្នេះ​សូម​ម្ចាស់ផ្ទះ​ដែល​មានកូន​ឈ្នួល​មួយ​ចំនួន សូម​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​សកម្មភាព​បោកប្រាស់​របស់​កូនឈ្នួល​ខាងលើ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​ថ្មី​ៗ​នេះ កូនឈ្នួល​មួយ​ចំនួន​តូច​ដែល​មក​រស់នៅ​តាម​ផ្ទះ នៅ​ក្នុង​ក្រុង​ដូន​កែវ កំពុង​តែ​កើត​មាននូវ​សកម្មភាព​នៃ​គំរូ​អាក្រក់ ដែល​កូនឈ្នួល​ខ្លះ​បាន​ខ្ចី​លុយ​ម្ចាស់ផ្ទះ​ជា​មុន ដើម្បី​ធ្វើការ​កាត់​ប្រាក់ខែ ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ក្នុង​ការ​សង​ជា​សំណង​ផង ក៏​ប្រើ​ល្បិច​រត់គេច​ខ្លួន​បាត់ ដោយ​មិន​មាន​ដំណឹង​អ្វី​ទាំងអស់ ។