​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡានអគ្គីសនីនេះបានជួយសម្រួលកិច្ចការនិងបង្កើនផលចំណេញទ្វេដងដល់ម្ចាស់អាជីវកម្មជាអ្នកលក់ដូរម្ហូបអាហារចល័តនិងលក់ភេសជ្ជផ្សេងៗតាមដងផ្លូវក្នុងការកាត់បន្ថយការចំណាយលើការជួលកន្លែងលក់និងចំណាយលើថ្លៃធ្វើដំណើរ។ ពិសេសឡាននេះ គឺជាឡានដែលប្រើដោយថាមពលអគ្គីសនីដែលសម្រួលដល់ម្ចាស់អាជីវកម្មមិនពិបាកបង់លុយថ្លៃភ្លើងដូចកាលមុនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហគ្រិនខ្មែរមួយរូបនេះគឺលោក គឹម វណ្ណពៅ អ្នកផលិតនិងតម្លើតរថយន្តប្រភេទអគ្គីសនីសម្រាប់ម្ចាស់អាជីវកម្មនៅកម្ពុជា ដែលមានបទពិសោធផលិតនិងកែច្នៃឡានបែបនេះជាង២០ឆ្នាំមកហើយ ក្នុងគោលបំណងដើម្បីជួយដល់ម្ចាស់អាជីវកម្មឱ្យចំណេញច្រើនជាងមុននិងងាយស្រួលជាងមុន។ លោកបាននិយាយថា អត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តបែបនេះដើម្បីប្រកបរបររកស៊ីគឺមានផលចំណេញច្រើន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.កាត់បន្ថយការចំណាយលើថ្លៃសាំង៖ កាលពីមុនគេប្រើតូបបែបនេះដោយប្រើប្រាស់ម៉ូតូដើម្បីអូសទាញ ហើយមានខ្លះប្រើឡានទៀតផង ដែលម្ចាស់អាជីវកម្មត្រូវរ៉ាប់រងថ្លៃប្រេងសាំងប្រចាំថ្ងៃ ដោយឡែក រថយន្តអគ្គីសនីនេះមិនពិបាកប្រាស់ប្រាស់សាំងនោះទេហើយក៏មិនពិបាកបង់លុយថ្លៃភ្លើងដែរ គឺឡាននេះប្រើប្រាស់ថាមពលអគ្គីសនីទាំងស្រុង ដោយយើងអាចប្រើជាទូរក្លាសេអគ្គីសនី(ទូរទឹកកក) ឆ្នាំងអគ្គីសនីផ្សេងៗ និងការប្រើប្រាស់អំពូលភ្លើងបានពេញមួយថ្ងៃផងដែរ។
២.អាចរៀបចំរបស់របរបានស្អាតនិងទាក់ទាញ៖ តួថយន្តខាងក្នុងអាចបំពាក់នូវទូរនិងថ្នើរជាច្រើនថ្នាក់ ដើម្បីរៀបចំរបស់របរឱ្យមានសណ្ដាប់ធ្នាប់ សោភ័ណភាព និងមានអនាម័យស្អាត មានប្រព័ន្ធទឹកដើម្បីលាងសម្អាត មានថតទូរនីមួយៗដើម្បីខណ្ឌគ្រឿងបរិក្ខារក្នុងឡាន មានបំពាក់ភ្លើងពណ៍ស្រស់ស្អាតតាមសេចក្ដីត្រូវការរបស់ម្ចាស់អាជីវកម្មគ្រប់រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គឹម វណ្ណពៅ បញ្ជាក់ថា តម្លៃនៃការធ្វើរថយន្តទាំងមូលដែលមានបំពាក់គ្រឿងបរិក្ខារដូចបានរៀបរាប់ខាងលើមានតម្លៃចាប់ពីជាង៣,០០០ដុល្លារអាម៉េរិកឡើងទៅ។ ការផលិតនេះមានទីតាំងនៅ ផ្ទះលេខ៧ ផ្លូវលេខ៦ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភព៖bussiness Cambodia