នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងមុខជំនួញជាច្រើនទៀត បានបង្ហោះរូបភាពមួយសន្លឹក កាលរូបគាត់នៅលីវ (single) រួចភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍ខ្លីមួយទៀតថា “ជំនាន់ Single សប្បាយពិតៗ! សល់ត្រឹមការចងចាំ និងអនុស្សាវរីយ៍ ល្អៗ ពេលនោះ គ្មានទុក្ខកង្វល់ មិនគិតច្រើន មិនខ្វាយខ្វល់ ពេលមានបញ្ហាដើរលេង មានអ្នកជុំវិញផ្ដល់កម្លាំងចិត្ត មានអារម្មណ៍ថាស្រស់ស្រាយ។
យើងមិនអាចវិលទៅរកអតីតកាល តែអតីតកាលនឹងស្ថិតនៅក្នុងការចងចាំដ៏ល្អរបស់យើង ហើយយកវាមកគិត យើងក៏សប្បាយចិត្ត។ ធ្វើជាមនុស្សល្អ នៅក្បែរមនុស្សល្អៗ នោះយើងនឹងសល់ការចងចាំល្អៗ”។ ឃើញរូបនេះភ្លាម ហ្វេនៗមិនតិចនាក់ទេ របស់ ចែដាណា មិននៅសុខឡើយ ក៏បានចូល comment បង្ហាញពីអារម្មណ៍បែបនេះថា ៖ Cute ណាស់ចែអើយ, ស្អាតតាំងតែពីដើមបង, បើជួបចែពេលនោះ តាមញ៉ែចែបាស់សក់ហើយ, ស្អាតប្លែក បងស្រី… so cute, ចែឡើងស្អាតណាស់ចែ, ស្អាតណាស់ក្មួយ ហើយក្មេងទៀត, ស្អាតណាស់អូនដូចអាយុ 18 ឆ្នាំ អ៊ីចឹង, រាងឡើងស្រឡូន បងដាណា,
គួអោយស្រលាញ់ណាស់ចេៗ, បើមិនបានឃើញរូបគាត់ពីមុន គិតថាគាត់កែបានស្អាតអ៊ីចឹង តាមពិតគាត់ស្អាតស្រាប់, រូបនេះស្អាតណាស់, ស្អាតខ្លាំងណាស់ចែ បែបធម្មជាតិ, កាលណោះ ក៏ស្អាតប្អូនស្រី, អតីតកាលមិនអាចបំភ្លេចបាន ទេ, កាលបងនៅក្មេងក៏ស្អាត តែឥឡូវ កាន់តែស្អាតថែមទៀត, ស្អាតសាហាវ។
នៅមានការលើកឡើងរាប់រយទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖