នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Wen Liming បានបង្ហោះរូបភាព និងវីដេអូចំនួន២ ហើយក៏បានធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានអ្នកចែករំលែកតគ្នា ជាង៤ពាន់ដងបាត់ទៅហើយ ត្រឹមរយៈពេល៦ម៉ោងសោះ។
ហ្វេសប៊ុកខាងលើនេះ ក៏បានរៀបរាប់ខ្លះៗថា “ជាការតបស្នង នូវអំពើល្អ របស់មិត្តសម្លាញ់ កាលពី២៤ឆ្នាំមុន ដែលតែងតែ បានជួយខ្ញុំ ធ្វើមនុស្ស មិនត្រូវបំភ្លេចគុណ អ្នកដែលធ្លាប់ជួយយើង នាគ្រាលំបាកឡើយ”។
ក្នុងវីដេអូ ម្ចាស់ហ្វេសប៊ុកនេះ ក៏បានបញ្ជាក់បន្ថែមថា “ខ្ញុំជូនឡានឯងនេះ ដោយសារការដឹងគុណគាត់ កាលខ្ញុំនៅរៀន នៅឆ្នាំ ១៩៩៧ ពេលខ្ញុំអត់មានលុយបង់ថ្លៃសាលា សូម្បីរកតែបាយស៊ីមិនបានផង តែមិត្តភ័ក្តិម្នាក់នេះ មិត្តភ័ក្តិខ្ញុំមាន ៧៧នាក់ តែមានម្នាក់នេះ គាត់សុខចិត្តលួចជីឪគាត់ ទៅលក់”។
លោកបានបន្តក្នុងវីដេអូមួយទៀតថា “៧ម៉ឺន លុយខ្មែរ សម្រាប់គេអ្នកមាន វាអត់ច្រើនទេ តែសម្រាប់យើងអ្នកអត់វាច្រើន យើងអត់មានលុយបង់ថ្លៃសាលាទេ ហើយទី២ ពេលខ្លះអត់មានលុយស៊ីបាយ បានមិត្តភ័ក្តិម្នាក់នេះ អំពើល្អដែលពួកម៉ាកឯងធ្វើសម្រាប់យើង ២៤ឆ្នាំមុន ថ្ងៃនេះតបស្នងនូវឡានមួយគ្រឿង…”។
ឃើញទង្វើរដ៏ប្រពៃមួយនេះ គ្រប់គ្នាចូល comment ថា ៖ រក្សាទឹកចិត្តដឹងគុណក្នុងបេះដូងជានិច្ច មានឱកាសតបស្នងវិញ ពិតជាប្រពៃណាស់បង, អបអរសាទរផងប្អូន, ល្អណាស់ក្មួយ, មិត្តភាព, រំភើបណាស់, Respect bro។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ៖