យុវជន២នាក់ បាននាំនារីរកស៊ីផ្លូវ ភេ .ទ ២នាក់ចូលផ្ទះសំណាក់ ដើម្បីក៏ត្រូវនារីទាំងពីរ ប្រើ ល្បិ ច លួ .ច ទាំងទូរសព្ទ និងកាបូបលុយចេញពីផ្ទះសំណាក់រត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះបានដេញតាមនារីទាំងពីរដែរ តែមិនទាន់ ក៏ត្រូវបានក្រុមជន ស ង្ស័ យ ៣នាក់ផ្សេងទៀត ធ្វើសកម្មភាព ឆ ក់ ផ្តាច់យកខ្សែក១ខ្សែថែមទៀត តែត្រូវបានប៉ូលិសប៉ុស្តិ៍ស្រះចក ជួយអន្តរាគមន៍តាមចាប់បានជន ស ង្ស័ យ ម្នាក់ និងកំពុងស្រាវជ្រាវរកបក្ខពួកបន្តទៀត។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថាករណីអំពើ លួ .ច (ឆក់ខ្សែក) នៅចំណុចមុខវិហារចាម ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទីហើយក៏ត្រូវកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍បានធ្វើការ ឃា ត់ ខ្លួនជន ស ង្ស័ យ នៅចំណុចនោះផងដែរ។
សមត្ថកិច្ចបន្តថា អត្តសញ្ញាណជន ស ង្ស័ យ ទី១ឈ្មោះ ជួន សាវិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ( ឃា ត់ ខ្លួន),ទី២ឈ្មោះ ដៀប ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ( គេ ច ខ្លួន) និងទី៣ ឈ្មោះ ហាំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ( គេ ច ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ហុង វេហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស សា្នក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សម្ភារបាត់បង់រួមមាន ខ្សែកដាច់ពាក់កណ្តាល (ប្រគល់ឲ្យជនរងគ្រោះវិញ)។ ជនរងគ្រោះបានរៀបរាប់ថា ដំបូងឡើយ ពួកគេបាននាំគ្នាជិះម៉ូតូពីផ្ទះមកម្ដុំវត្តភ្នំដើម្បីយកនារីផ្លូវ ភេ .ទ ទៅ ដេ .ក បានពីរនាក់មិនស្គាល់ឈ្នោះ
បន្ទាប់មកជនរងគ្រោះក៏បានជិះម៉ូតូពីរនាក់មិត្តភ័ក្រ្ត ចំណែកនារីរកស៊ីផ្លូវ ភេ .ទ ទាំងពីរនាក់ជិះម៉ូតូឌុប បានចូលផ្ទះសំណាក់មួយកន្លែងមិនចាំយីហោម្ដុំមុខវិហារអ៊ិស្លាម ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រភាពដដែលបន្តថា ពេលមកដល់ជនរងគ្រោះក៏បានចូលបន្ទប់មួយជាមួយនារីរកស៊ីផ្លូវ ភេ .ទ ម្នាក់ ចំណែកមិត្តភ័ក្រ្តរបស់ជនរងគ្រោះចូលបន្ទប់មួយទៀតជាមួយនារីរកស៊ីផ្លូវ ភេ .ទ ម្នាក់ទៀត។ ពេលចូលទៅដល់ក្នុងបន្ទប់ផ្ទះសំណាក់ជនរងគ្រោះក៏បានដាក់កាបូបលុយនៅលើគ្រែ ដេ ក រួចក៏ចេញទៅបន្ទប់មិត្តភ័ក្រ្តខ្លួនមួយទៀត ដើម្បីខ្ចីទូរសព្ទរបស់មិត្តភ័ក្រ្តឲ្យនារីរកស៊ីផ្លូវ ភេ .ទ ខ្ចីតេ ពីព្រោះទូរសព្ទរបស់ជនរងគ្រោះអស់លុយ។ ពេលនារីរកស៊ីផ្លូវ ភេ .ទ នោះបានទូរសព្ទរួចហើយ
ក៏បានរត់ចេញពីបន្ទប់ និងយកកាបូបលុយរបស់ជនរងគ្រោះចេញទៅជាមួយ ពេលនោះជនរងគ្រោះ និងមិត្តភ័ក្រ្តក៏បាននាំគ្នារត់ដេញតាមដល់មុខវិហារអ៊ិស្លាមស្រាប់តែមានជួបជន ស ង្ស័ យ បានរៀបរាប់ខាងលើ ធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះបានសម្រេច បន្ទាប់មកក៏មានសមត្ថកិច្ចល្បាតមកដល់ក៏ជួយអន្តរាគម ឃា ត់ បានជន ស ង្ស័ យ ម្នាក់ឈ្មោះ ជួន សាវិន នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីធ្វើការសាកសួរ។ ជន ស ង្ស័ យ ឈ្មោះ ជួន សាវិន បានសារភាពថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាព ឆ ក់ ខ្សែករបស់ជនរងគ្រោះពិតប្រាកដមែន។ ក្រោយកើតហេតុ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ ដើម្បីយកមកអនុវត្តតាមច្បាប់៕