សិស្ស ពូកែ ឈ្មោះ ឌីម អេងជូ ដែល មាន ទីលំនៅ ភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម នោះ ពេលនេះ ប្អូនស្រី ត្រូវបាន ជន ល្មើស ជាង ៥នាក់ ចាប់ រំ លោ- ភ ហើយ ស ម្លា- ប់ បំបិទ មាត់ យ៉ាង ព្រៃផ្សៃ និង គួរឲ្យ អាណោចអាធ័ម បំផុត ។ តាមរយៈគណនេយ្យហ្វេសបុក ឈ្មោះថា អុិត និត្យ មេឃុំចំការអណ្ដូង ខេត្តកំពង់ចាម បានឲ្យដឹងបន្ថែមថា ៖
រដ្ឋបាលឃុំបាននាំនូវសំបុត្រមរណភាព និង ថវិការបស់ ឯកឧត្តម ហ៊ុនម៉ានិត ប្រធានក្រុម ការងារចុះជួយស្រុកចំការលើចំនួន ២០០,០០០៛ទៅចូលរួមរំលែកទុក្ខគ្រួសារសព កញ្ញាឌីម អេងជូ ជាសិស្សថ្នាក់ទី១២ ដែលត្រូវបាន ជ ន ល្មើ ស ចា ប់ រំ លោ-ភ និង ស ម្លា-ប់ នៅ វេលាម៉ោង៥.០០ល្ងាច ថ្ងៃទី២០.១១.២០២១ ។ លោក អ៊ិត និត្យ អធិការននគរបាលស្រុកចំការលើបានឲ្យដឹងថា ថាយុវតីរងគ្រោះ មានឈ្មោះ ឌីម អេងជូ មានអាយុ១៦ឆ្នាំ បច្ចុប្បន្ន រស់នៅជាមួយជីដូន នៅឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ខណៈឪពុកស្លាប់ និងម្ដាយកំពុងធ្វើការនៅប្រទេសថៃ។
យុវតី ខាងលើ ជាសិស្សកំពុងសិស្សាថ្នាក់ទី១២ រស់នៅស្រុកចំការលើ ដែលត្រូវត្រៀមប្រឡងនៅចុងខែធ្នូខាងមុខនេះ ត្រូវបានជនសង្ស័យមួយក្រុម មានគ្នាប្រមាណ ៥នាក់ រំ -លោ ភ រួច ស ម្លា- ប់ អំឡុងពេលដែលជិះម៉ូតូមកពីរៀននៅសាលា ។
ជនដៃដល់ ដែល កម្លាំ ង នគរបាល ជំនាញ ចាប់ខ្លួនបាននេះឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ ដោយឡែកនារីរងគ្រោះឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជា មួយជនដៃដល់។ សមត្ថកិច្ច បានស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីរត់គេចខ្លួនក្រោយធ្វើសកម្មភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
គួរជម្រាបថា ហេតុការណ៍ដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញ។