ហ្វេនៗ ក៏ដូចជាមហាជន មិនតិចនាក់ទេ ពិតជាស្គាល់ កញ្ញា អាជី មានឈ្មោះពិត តេង ស៊ីណាត ជាក់ជាមិនខាន។ ស្ត្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ ស្រស់ស្អាត ប៉ុណ្ណោះទេ ថែមទំាង ពូកែលក់ដូរទៀតផង ហើយ បច្ចុប្បន្ន អាជី កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជន របស់ខ្លួន ជាហូរហែផងដែរ។
ទំរាំបានជោគជ័យមកដល់សព្វថ្ងៃនេះ អាជី មានប្រវត្តិកំសត់ខ្លាំងណាស់ សឹងតែគ្មានអ្នកណាជឿ និងនឹកស្មានដល់ ដោយ អាជី ពីមុន រូបគាត់គឺជាកូនអ្នកក្រីក្រ ធ្លាប់ត្រូវបានគេមើលងាយ ហើយមានពេលខ្លះអត់លុយ សុខចិត្តដើរខ្ចីគេ ១ម៉ឺនរៀល ក៏គេមិនឲ្យដែរ។ នេះបើយោងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយ ប្រាប់ទៅលោក អ៊ឹម ជីវ៉ា កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១។លុះមកដល់ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ អាជី បានបង្ហោះរូបភាពមួយសន្លឹក និងចែករំលែករឿងនឹកស្មានមិនដល់មួយជូន ហ្វេនៗរបស់ខ្លួន ដោយសរសេរបញ្ជាក់ថា
“វះកាត់ហើយ មានបញ្ហាដុកទ័ររត់បាត់ ទុកអោយខ្ញុំរងវិបត្តិ ស្ទើរតែស្លាប់បាត់បង់ជីវិត ដោយសារអ្នកឯង ខ្ញុំនឹងបកស្បែក គ្លីនិកអ្នកឯង មិនអោយដើរបោក ប្រជាជនខ្មែរទៀតទេ អរគុណដុកទ័រថៃ ដែលជួយខ្ញុំ”។កាន់តែភ្ញាក់ផ្អើលបំផុត មកដល់ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ អាជី បានទំលាយរូបភាពមួយទៀតហើយ កំពុងដេកអុកស៊ីហ្សែន រួចពោលពាក្យ ទំាងអស់សង្ឃឹមថា “ពីមួយថ្ងៃ ទៅមួយថ្ងៃ ខ្ញុំដេកបែបនេះ រាល់ថ្ងៃ គឺដេកអស់សង្ឃឹមពេលនេះ លុយក៏មិនអាចជួយខ្ញុំអោយដូចដើមបានទេ ពាក្យដែលខ្ញុំ ចង់ប្រាប់អ្នកទាំងអស់គ្នា ពេលនេះ ថា មុននឹងសំរេចចិត្ត វះកាត់ អ្វីមួយ សូមគិតអោយច្បាស់សិន កុំអោយដូចខ្ញុំពេលនេះ”។
ដូចបានសន្យា ទីបំផុត នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ អាជី ចេញមុខ live ហើយ រឿងដែលបានជួបបញ្ហាវះកាត់ នៅគ្លីនិក មួយកន្លែង ដែលចំណាយអស់រហូតដល់ទៅ ៣៩០០ ដុល្លារ ហើយអាជី ក៏បានប្រាប់ថា ពេលនេះ បើខ្លួនមានកូន កូនខ្ញុំមិនអាចបៅបានទេ។ មូលហេតុដែលចេញមុខប្រាប់ពេលនេះនោះ គឺ អាជី ខ្លាចអ្នកទំាងអស់គ្នាជួបរឿងដ៏គួរឲ្យភ័យខ្លាចដូចគាត់។ក្រោយមានបញ្ហា អាជី បានសម្រេចទៅព្យាបាលនៅថៃម្តង ទៅដល់ទីនោះ ពេទ្យថៃប្រាប់ថា ក្នុងចំណោម១០នាក់ គឺមានតែ២នាក់ប៉ុណ្ណោះ ដែលអាចមានសំណាងបែបនេះ។សូមទស្សនាវីដេអូខាងក្រោមនេះ